ភ្នំពេញ៖ អ្នកនាំពាក្យតុលាការកម្ពុជាបានបញ្ជាក់ថានួនជាបានទទួលមរណភាពកាលពីថ្ងៃទី ៤ សីហា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ – សូវៀត។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថា លោកនួន ជា ប្រធានមនោគមវិជ្ជារបស់ខ្មែរក្រហម និងជាមេបញ្ជាការទី ២ ចំពោះមេដឹកនាំប៉ុលពត បានទទួលមរណភាពកាលពីថ្ងៃអាទិត្យក្នុងជន្មាយុ ៩៣ ឆ្នាំ៕