ព័ត៌មានទាន់ហេតុការណ៍៖

ជីដូនរវល់ឈឺ ចៅស្រីទៅលេងទឹកប្រឡាយស្លាប់អត់អ្នកដឹង នៅស្រុកបរិបូរណ៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីចុះទៅលេងទឹកប្រឡាយ មុខផ្ទះដែលមានជំរៅជ្រៅ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាងង១៦ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

កុមារីរងគ្រោះដែលលង់ទឹកស្លាប់នេះ មានឈ្មោះ សាត ភីរ៉ា អាយុជាង១ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។

ប្រភពពីប្រជាពលរដ្ឋបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ក្មេងស្រីរងគ្រោះរស់នៅជាមួយជីដូនចាស់ ដែលម្តាយបង្កើតបានផ្ញើទុកឲ្យមើល ដោយបានទៅធ្វើការនៅប្រទេសថៃ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅរាល់ដងក្មេងស្រីរងគ្រោះតែងតែនៅជាប់ជាមួយជីដូនរហូត ប៉ុន្តែនៅថ្ងៃកើតហេតុនេះ ជីដូនឈឺសម្រាកបន្តិច មិនបានមើលដិតដល់ ហើយក៏បាត់ក្មេងស្រីរងគ្រោះឈឹងតែម្តង ។ ក៏នាំគ្នាដើររក ហើយបានប្រទះឃើញសពក្មេងស្រីនៅក្នុងប្រឡាយលង់ទឹកស្លាប់បាត់ទៅហើយ ។

ក្រោយពេលឃើញសពក្មេងស្រីរងគ្រោះភ្លាម ក្រុមគ្រួសារបានរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យកោសល្យវិច័យទៅលើសាកសពតែម្តង ។ ក្រោយពីពិនិត្យសាកសព រួចរាល់ សមត្ថកិច្ចបានសន្និដ្ឋានថា ក្មេងស្រីរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន ៕ ចន្ថា


ចែករំលែក៖