ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ឯក ឡាយ វិទូ មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹនាំកម្លាំងចុះសហការបង្រ្កាបបទល្មើសធនធានធម្មជាតិ (ព្រៃឈើ) ដោយរិបអូសរថយន្ត រ៉េវ បាកុង ជាមធ្យោបាយដឹកជញ្ជូនឈើដោយគ្មានលិខិតអនុញ្ញាតចំនួន១គ្រឿង ។
ប្រតិបត្តិការខាងលើ ធ្វើឡើងនៅព្រឹកថ្ងៃអង្អារ ៦កើត ខែអសាណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ និងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចអន្លង់ក្រូច ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការប្រាប់ថា លទ្ធផល៖ កម្លាំងរិបអូសនូវវត្ថុតាងដែលជាមធ្យោបាយដឹកជញ្ជូនឈើ រថយន្ដ ១គ្រឿងម៉ាក រ៉េវ បាកុង វត្ថុតាងដុតកម្ទេចចោលនៅនឹងកន្លែង ៕ បុឹម ពិន