ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើករថយន្តបែនមួយគ្រឿង រេចង្កូតធ្លាក់ផ្លូវជ្រុលទៅបុកបង្គោលភ្លើងបាក់មួយដើមរាបដល់ដី

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តបែនមួយគ្រឿង រេចង្កូតធ្លាក់ផ្លូវទៅបុកបង្គោលភ្លើងថ្ន មួយគ្រឿងតាមចិញ្ចើមផ្លូវបាក់មួយដើមរាបដល់ដីសំណាង មិនបង្កឲ្យមានអ្នករងរបួស ។

ហេតុកាណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្បែរច្រកចូលឱកាសខ្លុំ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសែន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តបែនម៉ាកFUSO មួយគ្រឿងក្បាលពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3A-9521ធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងស្តាំធ្លាក់ផ្លូវជ្រុលទៅបុកបង្គោលភ្លើងថ្នមួយដើមតាមចិញ្ចើមផ្លូវបាក់មួយដើមរាបដល់ដីសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។ ចំណែកតៃកុងរថយន្តត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ខ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ តុង សីហា


ចែករំលែក៖