ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់មានជំងឺវង្វេងស្មារតី យកថ្នាំលាបសក់មកផឹកស្លាប់នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់ បន្ទាប់ពីក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ បានពាក់កណ្ដាលផ្លូវ ខណៈដែលមានជំងឺវង្វេងស្មារតីច្រឡំយកថ្នាំលាបសក់មកផឹក បណ្តាលឲ្យពុល កាលពីវេលាម៉ោង៩ និង១៥នាទីព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិថ្មីឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ គង់ ម៉ាន់ អាយុ៦៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ថ្មីឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សត្ថកិច្ចបានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុ មានកូនស្រីរបស់គាត់បានយកថ្នាំលាបសក់ដាក់ចាន ហើយក៏បានដើរយកទៅទុកដាក់លើទូរ ក្រោយមកមិនដឹងយ៉ាងម៉េច ស្រាប់តែម្តាយយកមកផឹកហើយស្រាប់តែចាប់ផ្ដើមមានអការធ្វើទុក្ខប្រកាច់បែកពពុះមាត់ទើបបង្កការភ្ញាក់ផ្អើលទើប កូនចៅក្រុមគ្រួសារដឹង ក៏ប្រញាប់ប្រញាលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកស្វាយទាប តែដោយស្ថានភាពអាការះធ្ងន់ធ្ងរពេក ត្រូវ ក្រុមគ្រូពេទ្យបានប្រាប់ថា គាត់បានស្លាប់ហើយបាត់ទៅហើយ ។

បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចចុះដល់កន្លែង និងពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារផឹកថ្នាំអ៊ុតសក់ពិតប្រាកដមែន ។

បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន


ចែករំលែក៖