ព័ត៌មានទាន់ហេតុការណ៍៖

ឈ្លោះគ្នាជាមួយសង្សារទៅចាប់រំលោភនារីម្នាក់បានសម្រេច ត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ យុវជនម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន យកទៅសួរនាំ និងដោះស្រាយតាមច្បាប់ បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភនារី អនីតិជនម្នាក់បានសម្រេចរហូតទៅដល់២ង ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលា២១ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ លើផ្លូវលំ ចំណុចបន្ទប់ជួល ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ម៉េង ឌឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ស ស ណភេទស្រីអាយុ១៤ឆ្នាំ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ នៅវេលាម៉ោង២២ និង៣០នាទីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩​ មុនពេលកើតហេតុជនសង្ស័យបានឈ្លោះគ្នាជាមួយសង្សារ ភ្លាមនោះជនរងគ្រោះបានទៅហៅជនសង្ស័យមកបន្ទប់ខ្លួនដេកលេងធម្មតា​ បន្ទាប់មក ជនសង្ស័យបានចាប់បង្ខំនារីរងគ្រោះរំលោភតែមិនបានសម្រេច ។

ប្រភពព័ត៌មានបានបន្តថា​ បន្ទាប់មក ជនសង្ស័យបានចាប់បង្ខំនារីរងគ្រោះរំលោភម្តងទៀត រហូតបានសម្រេច២ដង លុះភ្លឺ ជនសង្ស័យបានឲ្យទូរស័ព្ទនារីរងគ្រោះមួយគ្រឿងរួចចេញទៅបាត់ ។ រហូតមកដល់ថ្ងៃទី៦ ខែសីហា​ ទើបបែកការដល់បងស្រីជនរងគ្រោះប្តឹងនគរបាលឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ​


ចែករំលែក៖