នៅពេលនេះ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ក៏ដូចជា ក្រុមប្រដាប់អាវុធតាលីបង់ បានពិភាក្សាគ្នាស្វែងរកសន្តិភាពនៅក្នុងប្រទេសនេះ ហើយកិច្ចពិភាក្សាកំពុងតែ រីកចំរើនឆ្ពោះទៅមុខ ។ ក៏ប៉ន្តែ ការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ នៅតែបន្តកើតឡើង ។
ពេលថ្មីៗនេះ កងកម្លាំងសន្តិសុខ និងក្រុមឧទ្ទាមបានប៉ះទង្គិចគ្នាមួយកើតឡើង ស្ថិតនៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ហើយការប៉ះទង្គិចនោះ នៅមិនទាន់ដឹងថា ស្លាប់ ឬរបួសប៉ុន្មាននាក់នៅឡើយទេ ។
សារព័ត៌មានស៊ីនហួបានផ្សាយថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ថា ខ្លាចតែមានអ្នកស្លាប់កើតឡើងនោះទេ ក្នុងការប៉ះទង្គិចរវាងកងកម្លាំងសន្តិសុខ ហើយនិងក្រុមឧទ្ទាមភេរវកម្មមួយក្រុងនៅក្បែរអាកាសយានដ្ឋានទីក្រុងកាប៊ុល កាលពីព្រឹកថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០១៩ ។
ប្រភពស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់ស៊ីនហួថា កងកម្លាំងប្រតិបត្តិការពិសេសអាហ្វហ្គានីស្ថានបានវាយឆ្មក់កម្ទេចក្រុមរដ្ឋអិស្លាម (IS)បណ្តាញភេរវកម្មរបស់វាស្ថិតនៅជិតតំបន់ Qasaba នៅព្រឹកព្រលឹមអុរ ថ្ងៃពុធនេះ ។ អំឡុងបេសកកម្ម កងកម្លាំងសន្តិសុខ បានរងការបាញ់ប្រហារយ៉ាងអរិភាពពីក្រុមភេរវកម្មប្រដាប់អាវុធនេះ ។
ពួកភេរវកម្មនេះហើយ ដែលទទួលខុសត្រូវវាយប្រហារបន្តបន្ទាប់ រាប់ភ្លេច ដូចជាការបំផ្ទុះគ្រាប់បែក កាប់គ្រាប់មីននៅតាមដងផ្លូវសាធារណៈ ហើយដែលបានសម្លាប់កងកម្លាំងប្រឆាំងគ្រាប់ផ្ទុះអស់៥នាក់កាលពីថ្ងៃទី៦ ខែសីហា វេលារសៀលស្ថិតនៅភាគខាងទីក្រុងកាប៊ុលនោះផងដែរ ។
សំឡេងផ្ទុះយ៉ាងតិច២លើកបានលាន់ឮឡើងអំឡុងពេលកំពុងប៉ះទង្គិចគ្នាកើតឡើងប្រហែល១ម៉ោងនោះ ។ នេះបើតាមសាក្សីឈ្មោះ Abdul Shah ។
រហូតមកដល់ពេលនេះមិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ ឬរបួសនោះទេ ។ សូមបញ្ជាក់ថា ទីក្រុងខាងលើនេះ ជាតំបន់ប្រជុំជនមនុស្សរស់នៅប្រហែល៥លាននាក់ ។ ប៉ុន្តែពោរពេញដោយអំពើហិង្សាកើតឡើង ក្រោមការវាយប្រហារភេរវកម្មជាបន្តបន្ទាប់ ពិសេសអំឡុងពេល២ឆ្នាំចុងក្រោយនេះ ៕