ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានបុរសម្នាក់ចាប់រំលោភរហូតបានសម្រេចកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នៅបន្ទប់ជួលភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ លុះព្រឹកឡើង ទើបជនរងគ្រោះប្តឹងនគរបាលឃាត់ខ្លួនយកមកដោះស្រាយតាមច្បាប់។
ជនសង្ស័យមានឈ្មោះ ឃិន សំណាង ហៅម៉ាន ភេទប្រុស អាយុមុខរបរលក់ដូរ មានទីលំនៅភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនថ្ងៃទី០៨ សីហា ២០១៩ ម៉ោង១៥ និង៣០នាទី ។ ជនរងគ្រោះឈ្មោះ ឌ. ស.ន. ភេទ ស្រី អាយុ២៣ឆ្នាំ ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ និងកូនប្រុសម្នាក់បានដេកក្រោមផ្ទះរបស់ជនសង្ស័យ ដោយគ្មានបន្ទប់ទេ លុះរហូតមកដល់វេលាម៉ោង១១យប់ ជនសង្ស័យបានមកពីលក់សាច់ជ្រូកវិញហើយបានមកកេះជើងសុំដេកជាមួយ តែនាងមិនព្រម។
បន្ទាប់មកស្រាប់តែជនសង្ស័យចាប់រំលោភទោះនាងខំរើបំរាស់យ៉ាងណាក៏មិនរួចរហូតបានសម្រេច។ លុះព្រឹកឡើងទើបប្តឹងនគរបាលអោយឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលាការចាត់ការតាមនីតិវិធី៕សុខាសែនជ័យ