ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌទួលគោក ដាំដើមឈើប្រណីតៗជាច្រើននៅក្នុងមូលដ្ឋាន ដើម្បីលើកសោភ័ណភាពភាពរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ លោក ពេជ្រ វិជ្ជាធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងជនសង្ស័យឈ្មោះ ហង់ វណ្ណី ភេទស្រី អាយុ៥៣ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធ និងករណីឆបោកប្រាក់ចំនួន៥ម៉ឺនដុល្លារ រឿងលក់ខ្សាច់ ប៉ុន្តែគ្មានខ្សាច់ផ្គត់ផ្គង់តាមតម្រូវការ ដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។

មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបឲ្យបានដឹងថា ការសម្រេចដោះលែងនេះ គឺធ្វើឡើងបន្ទាប់ពី លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង បានបញ្ចប់ការសាកសួរលើស្ត្រីដែលជាជនសង្ស័យ និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីសម្រេច ។

យោងតាមប្រភពពីនគរបាលខណ្ឌឫស្សកែវ បានឲ្យដឹងថា ដើមចមនៃរឿងបណ្តឹងករណីឆបោក (ប្រាក់ចំនួន៥០០០០$)នេះ គឺកើតឡើងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្រុម ៧ ភូមិខ.១សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សកែវ ។ ដោយជនរងគ្រោះមានឈ្មោះ ស៊ូ ធីវុត្ថា ភេទប្រុស អាយុ៣៣ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ៤៥ ផ្លូវលេខ១២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ ហង់ វណ្ណី ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅផ្ទះជួល ក្រុម៧ភូមិខ.១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ មុខរបរលក់ដូរ ។

មន្រ្តីដដែលបន្តថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យបានទទួលប្រាក់កក់ពីជនរងគ្រោះ ចំនួន១ម៉ឺនដុល្លារ ដោយសន្យាដឹកខ្សាច់ឲ្យជនរងគ្រោះ ហើយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យបានទទួលប្រាក់កក់ចំនួន ៤ម៉ឺនដុល្លារទៀត ដោយសន្យាដឹកខ្សាច់ឲ្យជនរងគ្រោះ តែជនសង្ស័យពុំបានដឹកខ្សាច់ឲ្យជនរងគ្រោះទេ ហើយថែមទាំងព្យាយាមគេចខ្លួនទៀតផង ។

លុះដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះបានជួបជនសង្ស័យនៅចំណុចផ្លូវបេតុងក្រុមទី ៧ភូមិខ.១ សង្កាត់ច្រាំងចំរេះទ២ ក៏បានឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចអនុវត្តន៍តាមច្បាប់ ។ ទើបសមត្ថកិច្ចបានសម្រេច កសាងសំណុំបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីតែម្តង ៕ ស រស្មី


ចែករំលែក៖