ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម៥នាក់ ចូលមកលក់ឆ្នោតដោយខុសច្បាប់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យជនជាតិវៀតណាម៥នាក់តរូវបានសមត្ថកិច្ចនគរបាលក្រុងបាវិតចុះត្រួតពិនិត្យរដ្ឋបាល មករកស៊ីលក់ឆ្នោតដោយខុសច្បាប់ និងឃាត់ខ្លួនអប់រំ​ និងធ្វើកិច្ចសន្យា រួចបញ្ជួនទីប្រទេសកំណើតវិញ ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី៩ ខែសីហា​ ឆ្នាំ២០១៩ ​ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ជនសង្ស័យជនជាតិវៀតណាមដែលឃាត់ខ្លួនមាន១ឈ្មោះ កែវ យុឹង វ៉េ ភេទប្រុស អាយុ៥១ឆ្នាំ ទី២ឈ្មោះ ឡេ ធី ត្រាង ភេទស្រី អាយុ៣៦ឆ្នាំ ទី៣-​ឈ្មោះ ឡេ ធី ធី ភេទស្រី អាយុ៤០ឆ្នាំ ទី៤-ឈ្មោះ តាំ យ៉ាងបុិន ភេទប្រុស អាយុ៤៣ឆ្នាំ និងទី៥-ឈ្មោះង្វៀង យ៉ាងមិន ភេទប្រុស អាយុ៤១ឆ្នាំ​ អ្នកទាំ៥នាក់ មានទីលំនៅភូមិឡុងភួ​ ឃុំឡុងធឹង​ ស្ស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម ។

ចំពោះវត្ថុតាងដែលដកហូតបានទាំង៥នាក់ រួមមានចំនួនឆ្នោត ៩៤៤​ សន្លឹក ។

ប្រភពបន្តថា កម្លាំងផ្នែកអន្តោប្រវេសន៍​ របស់អធិការដ្ឋាននគរបាលក្រុងបាវិត​ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃអង្គុញ ដឹកនាំដោយលោកអនុសេនីយ៍ឯក គោយ យៀង អធិការងទទួលការងារអន្តោប្រវេសន៍ ក្រុងបាវិត បានចុះត្រួតពិនិត្យរដ្ឋបាលរកឃើញជនបរទេសជនជាតិវៀតណាម ឆ្លងដែនដោយខុសច្បាប់មករកស៊ីលក់ឆ្នោតនៅក្នុងភូមិគោកល្វៀង​ សង្កាត់ព្រៃអង្គុញ​ ក្រុងបាវិត ចំនួន​ ៥​ នាក់​ ប្រុស​ ៣​ នាក់​ ស្រី​ ២​ នាក់មាន​ និងសន្លឹកសរុបចំនួន ៩៤៤​ សន្លឹក យកមកអធិការដ្ឋាននគរបាលក្រុងបាវិត​ ដើម្បីធ្វើកិច្ចសន្យាអប់រំឲ្យឈប់មកលក់ឆ្នោតក្នុងមូលក្រុងបាវិត រូចហើយសមត្ថកិច្ចមូលដ្ឋានបានឲ្យវិលត្រឡប់ទៅប្រទេសដើមវិញផងដែរ ៕ យឹម សុថាន


ចែករំលែក៖