ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្ត្រាក់បណ្តាលឲ្យដើមអំពិលបារាំងមួយដើមយ៉ាងធំរលំសង្កត់ម៉ូតូកង់បីឥណ្ឌាខ្ទេច អ្នកបើកបររត់ចេញទាន់

ចែករំលែក៖

ភ្នំពេញ៖ ក្រោយមេឃភ្លៀងមួយមេយ៉ាងខ្លាំង ហើយមានខ្យល់កន្ត្រាក់បណ្តាលឲ្យដើមអំពិលបារាំងមួយដើមយ៉ាងធំរលំកាត់ទទឹងផ្លូវសង្កត់លើម៉ូតូកង់បីឥណ្ឌខ្ទេច តែអ្នកបើកបររត់ចេញទាន់គ្រាន់តែរងរបួសស្រាល និងបង្កឲ្យមានការកកស្ទះដល់អ្នកធ្វើដំណើរនៅតាមផ្លូវនេះផងដែរ។

ហេតុការណ៍រលំដើមឈើនេះបានកើតឡើងនៅម៉ោង៤រសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវនេរុហ៍ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ក្បែរអាងទឹកអូឡាំពិក។

ប្រភពព័ត៌មានពីប្អូនប្រុសម្នាក់ជាអ្នកបើកម៉ូតូកង់បីឥណ្ឌាមានឈ្មោះ វុធ ណារ័ត្ន អាយុ២៧ ស្នាក់នៅម្ដុំ សាលាIU សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមុខរបររត់PassApp បានប្រាប់ឲ្យដឹងថា៖ នៅមុនពេលកើតហេតុរូបគេបានបើកម៉ូតូកង់បីឥណ្ឌាតាមផ្លូវនេរុហ៍ដើម្បីទៅដឹកភ្ញៀវនៅម្តុំអូរឡាំពិកខណៈមកដល់ចំណុចកើតហេតុបានឈប់ចាំភ្លើងស្តុបភ្លាមរូបគាត់បានលឺសម្លេងបាក់ដើមឈើក៏រត់ចេញពីម៉ូតូកង់បីឥណ្ឌា ហើយដើមឈើបានរលំសង្កត់ម៉ូតូគាត់ខ្ទេច បណ្ដាលបុរសអ្នកបើកម៉ូតូ រងរបួសគ្រិចកដៃបន្តិចបន្ទួច។

បន្ទាប់ពីមានហេតុការបាក់រលំដើមឈើនេះសមត្ថកិច្ចនគបាលខណ្ឌទួលគោកបានចេញមកអន្តរាគមន៍ជួបញ្ជាសចរាចរ និងទំនាក់ទំនងទៅមន្ទីរសារធារណៈការ មកកាត់ដើមឈើចេញពីផ្លូវ ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរវិញ៕ ជ្រោយពេជ្រ


ចែករំលែក៖