ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែសីហា បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពទឹកទន្លេមេគង្គ ដែលមានខ្លឹមសារថា ទឹកទន្លេមេគង្គចាប់ផ្តើមឡើងបន្តិច តែពុំទាន់មានសភាពធ្ងន់ធ្ងរនោះឡើយ ។
អាស្រ័យហេតុនេះ ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គតំបន់ទំនាបនានា គិតគូរប្រមូលកសិផលឲ្យបានទាន់ទឹក និងយកចិត្តទុកដាក់ចៀសវាងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ៖