ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រុកអន្លង់វែងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីកាច់សោម៉ូតូ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៤និង៣០នាទី កម្លាំងជំនាញផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែងស្រាវជ្រាវស៊ើបអង្កេតកំណត់មុខសញ្ញាជនសង្ស័យ សហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះយឹម ចាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ស្រុកកំណើតភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យបានធ្វើសកម្មភាពនៅចំណុចភូមិចុងឃ្នាស សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ច ដកហូតបានវត្ថុតាងម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ លេខតួ លេខម៉ាសុស៊ីន៥៣៨៨៥៦២ ស្លាកលេខ ឧ-ជ ៦១៣៨ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអន្លង់វែង កសាងសំណុំរឿងចាត់ការតាមច្បាប់៕ ប៉ែន នួន


ចែករំលែក៖