ព័ត៌មានទាន់ហេតុការណ៍៖

សារសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា 

ចែករំលែក៖

«សុខសប្បាយជាទេប ងប្អូនជនរួមជាតិ?

តាមព្យាករណ៍អាកាសធាតុ គឺមានភ្លៀងបង្អុរចុះមកនៅតាមតំបន់នៃខេត្តមួយចំនួន ជាពិសេសខេត្តជាប់តំបន់សមុទ្រ ដែលអាចប្រឈមនឹងបញ្ហាទឹកឡើង ខ្យល់ព្យុះ ខ្យល់កន្រ្តាក់ ដែលអាចធ្វើអោយប៉ះពាល់ដល់សុវត្ថិភាពបងប្អូន។ ទន្ទឹមនឹងនេះ សូមបងប្អូនតាមដានព័ត៌មានជាប្រចាំ ហើយមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលធ្វើនេសាទ និងក្នុងពេលបើកបរតាមដងផ្លូវទៅតាមបណ្តាខេត្តដែលកំពុងប្រឈមនឹងជំនន់ ទឹកភ្លៀង។

សូមក្រសួង មន្ទីរ និងអាជ្ញាធរមានសមត្ថកិច្ចបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយសង្រ្គោះ និងដោះស្រាយជាបន្ទាន់ជូនដល់បងប្អូនដែលកំពុងរងគ្រោះដោយសារបញ្ហាខាងលើនេះ។

សូមជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នា ហើយសូមបានរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍នេះ»៕


ចែករំលែក៖