ខេត្តព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីខេត្តព្រះសីហនុ បានប្រកាសពីការរកឃើញសំណង់ អគារពហុមុខងារមួយកន្លែងកម្ពស់៩ជាន់របស់ក្រុមហ៊ុនឈួនរិន ខនស្ត្រាក់ សិន អេនជីនារិង(ខេមបូឌា) មានទីតាំងទល់មុខរង្វង់មូលតោ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ថាជាសំណង់គ្មានលិខិតអនុញ្ញាត សាងសង់ គ្មានលិខិតអនុញ្ញាត បើកការដ្ឋាន និងបច្ចុប្បន្នកំពុងប្រេះស្រាំជញ្ជាំងបេតុងនិងមានស្រុតផ្នែកខ្លះទៀតផង ។
បញ្ហានេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រះសីហនុ អាជ្ញាធរបានសម្រេចផ្អាកការដ្ឋាននេះទាំងស្រុង ហើយនិងឲ្យរុះរើចេញ ព្រមទាំងស្នើឲ្យប្រជាពលរដ្ឋដែលរស់នៅជុំវិញអគារនេះ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និង ត្រូវចាកចេញពីលំនៅដ្ឋានជាបន្ទាន់ រហូតដល់ស្ថាបន័មានសមត្ថកិច្ចចាត់ចែងដោះស្រាយរួចរាល់ ៕ ឆ្លាម សមុទ្រ