ភ្នំពេញ៖ បន្ទាប់ពីសារព័ត៌មានប្រជាពលរដ្ឋ Comment ចូល ក្នុងផេកសម្តេច ហ៊ុន សែន ស្នើពិនិត្យនិងបង្រ្កាបល្បែងហ្គេមបាញ់ត្រី និងអ្នកចែកចាយគ្រឿងញៀន ស្ថិតនៅចំណុចផ្ទះលេខ៧៤E0 +៧៦E0 និងផ្ទះលេខ១១៣ ផ្លូវ១២៦ ភូមិ២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រួចមក នៅវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ កំលាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែង មិនមានរកឃើញអ្វីដូចការចោទប្រកាន់នោះទេ ។
ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងខាងលើនេះ ដឹកនាំដោយ លោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ, លោកវរៈសេនីយ៍ទោ ឃួន ងួន អធិការរង ព្រហ្មទណ្ឌ, លោកអនុសេនីយ៍ឯក ម៉ៅ ចាន់ថុន អធិការរងប្រឆាំងគ្រឿងញៀន, លោក មាស សុភាព ចៅសង្កាត់ផ្សារថ្មី២, លោកវរៈសេនីយ៍ត្រី អ៊ា ភិរុណ នាយប៉ុស្តិ៍ផ្សារថ្មី២ ។ជាលទ្ធផល កំលាំងចំរុះយើងពុំឃើញមានការបើកលេងល្បែងស៊ីសងខុសច្បាប់ ហ្គេមបាញ់ត្រី និងអ្នកចែកចាយគ្រឿងញៀនឡើយ ។
ក្រោយពីបានចុះពិនិត្យទីតាំងទាំង០២ខាងលើនេះរួចសមត្ថកិច្ចពុំបានដកហូតសម្ភារអ្វីឡើយ កំណត់ហេតុត្រូវបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង១១និង៣០នាទីព្រឹក ។
ចំពោះមុខ កំលាំងអធិការដ្ឋាន ប៉ុស្តិ៍រដ្ឋបាលទាំង១១ ចុះពិនិត្យជាប្រចាំ ករណីមានសកម្មភាព នឹងមានវិធានការបង្ក្រាប ៕ស តារា