ខេត្តព្រះសីហនុ៖ សមត្ថកិច្ចមូលដ្ឋានឲ្យដឹងជាបឋមថា នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ មានកម្មករទូកម្នាក់ ស្លាប់នៅលើទូក នៅទំនប់រលក ក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ហៅផែ (ផែសៀកហេង) ។
សមត្ថកិច្ចបញ្ជាក់ថា សាសពឈ្មោះរ៉ា ភេទប្រុស អាយុប្រហែល47 ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករទូកនេសាទ បច្ចុប្បន្នរងចាំសមត្ថកិច្ចជំនាញមកពិនិត្យធ្វើកោសល្យវិច្ចយ័ ។
សមត្ថកិច្ចដកស្រង់ប្រភពពីពលរដ្ឋ រៀបរាប់ប្រាប់ថា បុរសរូបនេះឃើញមានជំងឺ២ទៅ៣ថ្ងៃហើយ អត់ហូបបាយទេ និងថា ពេលល្ងាចឃើញគាត់ឧស្សាហ៍ហូបស្រា រហូតដល់ប្រទះឃើញដេកស្លាប់លើទូកដេរមង តែម្តង ។
បច្ចុប្បន្នរង់ចាំសមត្ថកិច្ចធ្វើកោសល្យវិច័យ និងស្វែងរកសាច់ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ