ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងពីរនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន រឿងបើកម៉ូតូ កែបំពង់ស៊ីម៉ាំង

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ ៖ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៩ លោកអនុសេនីយ៍ឯក ផូ សុភាព អធិការរង នៃអធិការដ្ឋាននគរបាលស្រុកចុងកាល់ បានដឹកនាំកម្លាំង​អធិការនគរបាលស្រុកចំនួន​ ០២នាក់ ចុះល្បាតតាមភូមិសាស្ត្រស្រុក និងបានឃើញក្មេងទំនើង០២នាក់ ម៉ូតូ ១ គ្រឿងបើកបរម៉ូតូស៊ីម៉ាំងកែឆ្នៃ និងសំឡេងលឺខ្លាំងនៅចំណុចខាងត្បូងភូមិព្រៃនគរ ឃុំ ពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ចម្ងាយ៥០០ម៉ែត្រ និងឃាត់ខ្លួនយកមកអប់រំ ។

ក្រុមក្មេងទំនើងខាងលើ៖ ទី១.ឈ្មោះ​ ឆន សារ៉េន ភេទ​ប្រុស​ អាយុ១៩ ឆ្នាំ​ មានទីលំនៅ​ ភូមិ គោល ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ (មុខរបរកសិករ) ២.ឈ្មោះ​ ឈើប លើយ ភេទ​ប្រុស​ អាយុ​ ១៧ឆ្នាំ ទីលំនៅ​ ភូមិគោល ឃុំក្រសាំង ស្រុកចុងកាល់​ ខេត្តឧត្តរមានជ័យ (មុខរបរកសិករ) ។ ម៉ូតូ ១ គ្រឿង ម៉ាក​ MSXពណ៌ស ស្លាកលេខ 1D 3878 ឧ ជ ដែលមានលេខតួ និងលេខម៉ាស៊ីន​ AD1P 54FMIH0116670 យកមកសាកសួរបំភ្លឺហើយម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាកស្រុកចុងកាល់ រីឯមនុស្សទាំង 2 នាក់ខាងលើអាណាព្យាបាលធានាយកទៅវិញ នៅពេលសមត្ថកិច្ចបានអប់រំ និងធ្វើ កិច្ចសន្យា រួចអោយវិលទៅលំនៅឋានវិញដើម្បីយកសុីម៉ាំងមកដោះដូរ៕ ប៉ែន នួន


ចែករំលែក៖