ខេត្តរតនគិរី៖ ជនសង្ស័យចំនួនបីនាក់ មុខសញ្ញាចែកចាយនូវសារធាតុញៀន ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនបានជាបន្តបន្ទាប់ បញ្ជូនទៅសាលាដំបូងខេត្ត ។
ការឃាត់ខ្លួនមុខសញ្ញាជួញដូរនូវសារធាតុញៀននេះ សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៧ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
ប្រភពពីនគរបាលប្រឆាំងគ្រឿងញៀនបានឲ្យបានឲ្យដឹងថា ជនសង្ស័យទាំងចំនួន០៣នាក់ ទី១ ឈ្មោះងោ វាំងបិញ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ។ ទី២.ឈ្មោះ កាក់ លីម ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ ។ ទី៣.ឈ្មោះ ម៉ន រី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ហើយជនសង្ស័យខាងលើ ក្រោយពីធ្វើតេស្តទឹកនោម មានលទ្ធផលវិជ្ជមាន(+) ទាំង៣នាក់ ។
ក្នុងកាបង្ក្រាបនោះ សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៨ថង់ ទម្ងន់៧.២៧ក្រាម ទាំងសំបកថង់ និងម៉ូតូចំនួន០៣គ្រឿង ទូរស័ព្ទ០២គ្រឿង ថង់ច្រកថ្នាំញៀនមួយចំនួន និងសម្ភារសេពមួយចំនួនទៀតផងដែរ ។
ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕ ជិវ័ន្ត