ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចងកសម្លាប់ខ្លួន មុខបន្ទប់ទឹក ផ្អើលអ្នកភូមិ ដោយសង្ស័យមានជំងឺសសៃប្រសាទរើឡើង

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតចងកសម្លាប់ខ្លួនឯង បន្ទាប់ពីមានជំងឺ(សសៃប្រសាទ) រ៉ាំរ៉ៃយូរឆ្នាំព្យាបាល មិនធូរស្រាល បន្សល់ទុកប្រពន្ធឲ្យនៅកំព្រាចិញ្ចឹមកូនទាំងវេទនានឹងជីវភាពក្រីក្រ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិឫស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសសង្ស័យគិតខ្លីមានមួយកើតឡើង ជនរងគ្រោះឈ្មោះឈឹម សាបាន ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិឫស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

បើតាមក្រុមគ្រួសារបានរៀបរាប់ទាំងក្ដុលក្ដួលថា ឪពុកគាត់គឺមានជំងឺយូរឆ្នាំមកហើយ រហូតដល់ថ្នាក់រ៉ាំរ៉ៃ(សសៃប្រសាទ) ដោយបានទៅព្យាបាលនៅមន្ទីរពេទ្យ និងគ្រូពេទ្យបានឲ្យថ្នាំសង្កូវផឹកជាប្រចាំ ប៉ុន្តែនៅមិនបានធូរស្រាលសោះ ណាមួយមានជីវភាពខ្វះខាតផង ចេះតែទុករហូត ។

ប្រភពបន្តថា ដោយមុនកើតហេតុ ឪពុកមិនបានមាត់កជាមួយបងប្អូន និងមានសភាពស្រងូតស្រងាត់ រហូតដល់ថ្ងៃកើតហេតុ ស្រាប់តែឃើញគាត់ចងកភូមិឫស្សីអម ឃុំខ្សែត្រ បានយកខ្សែក្របីមកចងកជាប់នឹងដើមខ្នុរខាងក្រោយផ្ទះ ចម្ងាយ២ម៉ែត្រ ជាប់នឹងមុខបន្ទប់ទឹក បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ។

ក្រោយមក សមត្ថកិច្ចនគរបាលជំនាញខេត្តនគរបាលស្រុកប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យបានមកពិនិត្យសពជាច្រើនម៉ោង ទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈមិនមានការសង្ស័យជារឿងឃាដកម្មនោះទេ ៕ យឹម សុថាន


ចែករំលែក៖