ព័ត៌មានទាន់ហេតុការណ៍៖

ទៅតាមហៅប្រពន្ធមកផ្ទះ ត្រូវគូកំណាន់របស់ប្រពន្ធ ព្រួតវាយបែកក្បាល ឈាមហូរស្រោចពេញខ្លួន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសជនជាតិវៀតណាមម្នាក់ បានរងរបួសឈាមហូរស្រោចពេញទាំងខ្លួន បន្ទាប់ពីជិះទូកទៅតាមហៅប្រពន្ធមកផ្ទះរបស់ខ្លួន ហើយត្រូវគូកំណាន់ប្រពន្ធរបស់ខ្លួន បានព្រួតវាយសន្ធាប់មកជនរងគ្រោះតែម្តង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៨ ថ្ងៃទី១២ ខែសីហា​ ឆ្នាំ២០១៩ ស្ថិតភូមិកោះក្របី(កោះក្របីក្រោម) សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន១.ឈ្មោះ ង្វៀង យូលឹង ភេទប្រុស អាយុ២៤ឆ្នាំជនជាតិវៀតណាម ២.ឈ្មោះ ង្វៀង យ៉ាំង យឿង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាមស្នាក់នៅក្នុងភូមិកោះក្របី សង្កាត់ផ្សារ ក្រុងខេត្តកំពង់ ឆ្នាំង ។ ចំណែកជនរងគ្រោះមានឈ្មោះ ង្វៀង យ៉ាំងជី ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិទី៧ សង្កាត់ខ្សាម (រងរបួសបែកក្បាល និង រយះជើង ) ។

សមត្ថកិច្ចបានឲ្យដឹងថា តាមការបញ្ជាក់របស់ជនរងគ្រោះ នៅមុនពេលកើតហេតុ បានជិះទូកទៅហៅប្រពន្ធរបស់ខ្លួន ដែលលួចស្រឡាញ់គ្នាជាមួយជនសង្ស័យឈ្មោះ ង្វៀង យូលឹង ពីផ្ទះជនសង្ស័យយកមកផ្ទះវិញ នៅពេលទៅដល់ផ្ទះជនសង្ស័យ ក៏ឈ្លោះប្រកែកគ្នារវាងជនសង្ស័យ និងជនរងគ្រោះ រួចក៏ផ្ទុះហិង្សាដាក់គ្នា វាយតប់គ្នាទៅវិញទៅមក ពេលឃើញសភាពមិនស្រួល ប្អូនជនសង្ស័យ ក៏យកដែកវាយទៅជនរងគ្រោះបណ្តាលឲ្យរងរបួសបែកក្បាលហូរឈាមស្រោចពេញខ្លួនតែម្តង​ ។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងឃាត់ខ្លួន កសាងសុំណំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖