ព័ត៌មានទាន់ហេតុការណ៍៖

ល្បួងក្មេងស្រីសេពសន្ថវៈត្រូវឪពុកមកទាន់ ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

ចែករំលែក៖

ខេត្តរតនគិរី៖ ស្ទាវឡើងកម្នាក់ល្បួងក្មេងស្រីជាអនីតិជនរំលោភសេពសន្ថវៈរហូតបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ។

ហេតុការណ៍ល្បួងក្មេងស្រីរំលោភសេពសន្ថវៈនេះបានកើតឡើងនៅវេលាម៉ោង១៧និង២នាទី ថ្ងៃច័ន្ច ១១កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ចំណុចលើផ្ទះជនរងគ្រោះស្ថិតនៅភូមិឡាំប៉ាត់ ឃុំហាត់ប៉ក ស្រុកវើនសៃ ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​ ឈ្មោះ​ ផាត ផង់​ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរមុខរបរកសិកររស់នៅភូមិ ឃុំ កើតហេតុខាងលើ ។ ជនរងគ្រោះ អាយុ១០ ឆ្នាំ ។

ប្រភពពិសមត្ថកិច្ចបន្តទៀតថា ក្រោយពីទទួលបានព័ត៌មានតាមទូរស័ព្ទពីឈ្មោះបៃ សារិប ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឡាំប៉ាត់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ត្រូវជាពូរបស់ជនរងគ្រោះបាន រាយការណ៍សមត្ថកិច្ច ក៏បានចុះទៅដល់ឃាត់ខ្លួនបានភ្លាមៗដែរ ។

តាមប្រភពថាជនរងគ្រោះ និងជនសង្ស័យរស់នៅផ្ទះជាមួយគ្នានៅចំណុចផ្ទះជនរងគ្រោះស្ថិតនៅភូមិឃុំខាងលើ ដែលឪពុកម្តាយក្មេងស្រីរងគ្រោះទៅស្នាក់នៅធ្វើស្រែនៅឆ្ងាយពីផ្ទះជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង លុះដល់ដល់ថ្ងៃកើតហេតុវេលាម៉ោងខាងលើ ក៏ត្រូវឪពុកមកលេងផ្ទះ ក៏ឃើញស្បែកជើងទាំងពីរនាក់នៅមាត់ទ្វារ គាត់ក៏ស្រែកហៅកូនពេលនោះ ស្រាប់ជនសង្ស័យស្ទុះបើកតង់រត់ចេញក៏សួរនាំកូនទៅបើកការតែម្តង ។

រួចប្តឹងសមត្ថកិច្ចតែម្តងទៅរហូតឈានដល់ឃាត់ខ្លូនបានជនសង្ស័យនោះភ្លាម ។

ក្រោយកើតហេតុលោកអធិការបានចាត់កម្លាំងជំនាញចុះស្រាវជ្រាវតាមនីតិវិធីឃើញថា ក្មេងស្រីរងគ្រោះពិតជាមានករណីរំលោភសេពសន្ថវៈពិតប្រាកដមែន ។

ជនសង្ស័យសត្ថកិច្ចក៏បាននាំខ្លួនមកកាន់អធិការដ្ឋានដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ផងដែរ ៕ ជីវ័ន្ត


ចែករំលែក៖