ខេត្តកណ្តាល៖ ប្រភពព័ត៌មានបានបង្ហើបប្រាប់ឲ្យដឹង នៅថ្ងៃទី១៣ ខែសីហា ឆ្នា២០១៩ថា លោកវរសេនីយ៍ទោ ជុំ សំណាង ដែលមានតួនាទីជាអនុប្រធានការិយាល័យចរាចរណ៍ជើងទឹកនៃស្នងការនគរបាលខេត្តកណ្តាល ត្រូវបានលោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ចេញដីកាកោះហៅឲ្យចូលបំភ្លឺ ជាលើកទីពីរ ពាក់ពន្ធ័ការគំរាមថា នឹងសម្លាប់ លើឈ្មោះ ជា ចន្ទ័សុផល ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរ ប្រធានសមាគមអ្នកគាំពារសុខភាពពលរដ្ឋ មានទីលំនៅភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
ជនសង្សយ័មានឈ្មោះ ជុំ សំណាង ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរមន្ត្រីជើងទឹក អត្តលេខ20978 មានទីលំនៅបច្ចុប្បន្នភូមិត្នោតជ្រំ2 សង្កាត់នឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមលោកជា ចន្ទ័សុផល ក្នុងនាមដើមបណ្តឹងបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១០និង២០នាទី នៅចំណុចផ្លូវលំភូមិព្រែកគង់ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្តាល ដែលមានកម្លាំងចំរុះរបស់អាជ្ញាធរមូលដ្ឋានដឹកនាំដោយលោក ណុប សាវុធ អាជ្ញាសាលានៃសាលាដំបូងខេត្តកណ្តាល កំពុងអនុវត្តន៌សាលក្រមរុះរើរបងបិទផ្លូវសាធារណះហើយរូបខ្ញុំបាទក៌មានវត្តមានជាមួយកម្លាំងចម្រុះនិងប្រជាពលរដ្ឋស្រាប់តែឈ្មោះ ជុំ សំណាង បានស្រែកជេរប្រមាថកំលាំងសមត្ថកិច្ច និងអាជ្ញាសាលានិងស្ទុះមកចង្អុលមុខខ្ញុំបាទដោយស្រែកគំរាម អញបាញ់បំបែកក្បាលអ្ហែង ហើយអញដើរចូលគុក ដែលរូបខ្ញុំបាទមិនដែលមានទំនាស់ជាមួយបុគ្គលនោះសោះ ៕ ឆ ដា