ព័ត៌មានទាន់ហេតុការណ៍៖

វិស័យពាណិជ្ជកម្មថៃមានសន្ទុះរីកចម្រើន ក្នុងរយៈពេល​៦ខែ ដើមឆ្នាំ​២០១៩

ចែករំលែក៖

សន្ទុះពាណិជ្ជកម្មនៅក្នុងប្រទេសថៃមានសញ្ញាល្អប្រសើរឡើងវិញ ក្រោយពេលផ្លាស់ប្តូររបបដឹកនាំ ពីយោធា មកស៊ីវិលវិញ ។ នៅក្នុងឆមាសទី​១ ឆ្នាំ​២០១៩​ ពាណិជ្ជកម្មថៃ និងប្រទេសជាដៃគូ នៅក្នុង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ គិតជាទឹកប្រាក់មានរហូតដល់ទៅ​១៨០ពាន់លានដុល្លារ ។

សារព័ត៌មាន ស៊ីនហួ​បានផ្សាយ​ថា នាយកដ្ឋានពិភាក្សា​ពាណិជ្ជកម្ម​ នៃក្រសួង​ពាណិជ្ជកម្មថៃ កាលពីថ្ងៃទី១២ ខែសីហា បញ្ជាក់ថា ប្រទេស និងប្រទេសដៃគូ​ FTAs (កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី) វិនិយោគ​បានក្នុងទំហំទឹកប្រាក់​​១៤០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល​ប្រាំមួយខែ ដើមឆ្នាំ២០១៩នេះ ។

ប្រភពបានបញ្ជាក់ថា ការនាំចញ​ស្មើទំហំ​ទឹកប្រាក់​៧០.១៦ពាន់លានដុល្លារ ខណៈដែលការនាំចូល មានទំហំទឹកប្រាក់​៧២.៨១ពាន់លានដុល្លារអាមេរិក ។ ការនាំចេញ នាំចូលនេះ គឺរវាង​ប្រទេសថៃ និងប្រទេសដៃគូ​ចំនួន​១៧ នៃកិច្ចព្រមព្រៀង FTA ក្នុងអំឡុងពេលឆមាសដំបូងនេះ ។

ប្រភពបញ្ជាក់ថា រថយន្ត និងគ្រឿងបន្លាស់​របស់វា, ប្រេងកែច្នៃ, គីមី, គ្រឿងអលង្ការ និងគ្រឿងអង្កាំប្ល៉ាស្ទិក ជាផលិតផលនាំចេញ​ពីប្រទេសថៃ ។

ប្រទេសចិន​ក្លាយជាប្រទេសនាំចេញដ៏សំខាន់របស់ថៃ ជាក់ស្តែងទំហំទឹកប្រាក់​ពាណិជ្ជកម្មជាមួយគ្នា​ឈរនៅលំដាប់ទីពីរ ប្រហែល​៣៧,៨៥​ពាន់លានដុល្លារ, បន្តាប់មកប្រទេសជប៉ុន, អូស្ត្រាលី និងកូរ៉េខាងត្បូង​ ជាបន្តបន្ទាប់ ៕


ចែករំលែក៖