ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ៥នាក់ ជាមុខសញ្ញា លួចស្លាកលេខរថយន្ត

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាលួច (ស្លាកលេខរថយន្ត) យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ជាបន្តបន្ទាប់បានចំនួន០៥នាក់ នៅចំណុចផ្លូវលេខ១៧៨ មុខក្លោងទ្វារចូលវត្តកោះភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញរាជធានីភ្នំពេញ ។

ប្រតិបត្តិការធ្វើឡើងចាប់ពីម៉ោង០១រំលងអធ្រាត្រ រហូតដល់ម៉ោង០៦ទៀបភ្លឺ ថ្ងៃទី១៣ ខែសីហា ២០១៩ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួន ១.ឈ្មោះសាត វុត្ថា អាយុ៣១ឆ្នាំជនជាតិខ្មែរមុខរបរមិនប្រាកដ ទីលំនៅមិនពិតប្រាកដ ។ ២.ឈ្មោះធឿន ប៊ុនថេង អាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរមិនប្រាកដ ទីលំនៅមិនពិតប្រាកដ ។ ៣.ឈ្មោះរ៉ុត ខ្លឹមពិដា អាយុ៣៤ឆ្នាំជនជាតិខ្មែរមុខរបរនិងទីលំនៅមិនពិតប្រាកដ ។ ៤.ឈ្មោះឡេង រ៉ាវុធ អាយុ២២ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ ។ ៥.ឈ្មោះផើម យ៉ាងភូម អាយុ២២ឆ្នាំជនជាតិវៀតណាមមុខរបរនិងទីលំនៅមិនពិតប្រាកដ ។

វត្ថុតាងចាប់យកបានរួមមាន:ស្លាកលេខរថយន្តមានលេខ ភ្នំពេញ2 AE 2757 ចំនួន០២ឧបករណ៍កូនសោរសំរាប់ដោះស្លាកលេខរថយន្តមួយចំនួន ម៉ូតូមួយគ្រឿងម៉ាកICON ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1U 3625 ។

សមត្ថកិច្ចបន្តថា កម្លាំងយើងកំពុងប្រើប្រាស់វិធានការជំនាញសួរចំលើយរកបក្ខពួក សកម្មភាពដែលបានប្រព្រឹត្តកន្លងមកនិងធ្វើការស្រាវជ្រាវរកអ្នកទទួលទិញស្លាកលេខរថយន្ត(ទទួលផលចោរកម្ម) ព្រមទាំងកសាងសំណុំរឿងតាមនីតិវិធី ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ និងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖