ខេត្តក្រចេះ៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអណោធអាធ័មបំផុត ដោយសារតែជីវភាពខ្វះខាតខំដឹកឈើតាមម៉ូតូកែច្នៃដោយលួចលាក់បំផុត បន្ទាប់ពីមានក្រុមបង្ក្រាប់ថ្នាក់ជាតិទ្រង់ទ្រាយធំថ្មីៗនោះរួចមក តែអកុសល ចៃដន្យអាក្រក់ បែរជារអឹលដួលហើយត្រូវឈើសង្កត់ពីលើដងខ្លួនទាំងកំរោលស្លាប់ភ្លាមមួយរំពេចតែម្តង ។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំនុចផ្លូវលំត្រពាំងទូក ភូមិដូង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះជិះម៉ូតូដឹកឈេីបេីកបរដោយខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឱ្យដួលហើយត្រូវឈេីសង្កត់ពីលើស្លាប់នៅនឹងកន្លែងកេីតហេតុនោះតែម្តង ។
ជនរងគ្រោះឈ្មោះ ឈុន ភា ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្ន ភូមិ ក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្ក្រចេះបើកបរម៉ូតូម៉ាកវេវអេសពណ៌ ក្រហម គ្មានស្លាកលេខ ទឹសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុខាងលេី ចៀសជង្ហុក ក៏រអិលបណ្ដាលឲ្យដួលតែម្តង ។
វត្ថុតាង ម៉ូតូ នឹង ឈេីសមត្ថកិច្ចបានប្រគល់ឱ្យបងប្អូនក្រុមគ្រួសារវិញរួមទាំងសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជីវ័ន្ត