ព័ត៌មានទាន់ហេតុការណ៍៖

លោកផ្កាយ២ ឧកញ្ញា ភឺន ផល្លា កំពុងបំពានច្បាប់ស្តីពី លក្ខន្តិកៈ ទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ

ចែករំលែក៖

ភ្នំពេញ៖ អ្នកណាក៏ដឹង អ្នកណាក៏ល្បីថា៖ លោកផ្កាយ២ ឧកញ្ញា ភឺន ផល្លា ជាជនល្បីល្បាញបំផុត ក្នុងការរៀបចំបណ្តាញជាប្រព័ន្ធដើម្បីដើរស៊ីដីរបស់គេជាច្រើនកន្លែង បន្សល់ទុកនូវការរិៈគន់យ៉ាងធ្ងន់ធ្ងរពីសង្គម និងជៈឥទ្ធិពលដ៏អាក្រក់ដល់ស្ថាប័នកងទ័ពប៉ុណ្ណោះទេ ករណីលោកផ្កាយ២ ឧកញ្ញា ភឺន ផល្លា រូបនេះបាននឹងកំពុងបំពានច្បាប់ស្តីពី លក្ខន្តិកៈ ទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ (Law On General Statutes For The Military Personnel Of The Royal Cambodian Armed Forces 1997)។ ខណៈគាត់មានតួនាទី ជាមេបញ្ជាការរង កងពលតូចលេខ៧០ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ ហើយទៅបើកក្រុមហ៊ុនឯកជន ក្នុងតួនាទីជា ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ភីន ផល្លា គ្រុប ឌីវេឡុបមេន ខូ អិលធីឌី
(PHOEUN PHALLA GROUP DEVELOPMENT Co..LTD)។
លោកផ្កាយ២ ឧកញ្ញា ភឺន ផល្លា អាចប្រឈម នឹងថ្នាក់ដឹកនាំក្រសួងការពារជាតិ ធ្វើអធិការកិច្ចជុំវិញ គាត់ជាមេយោធាផង ជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ភីន ផល្លា គ្រុប ឌីវេឡុបមេន ខូ អិលធីឌី ផង ផ្ទុយនិងច្បាប់ស្តីពី លក្ខន្តិកៈ ទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ក្នុងមាត្រា២៥ បានចែងថា៖ យោធិនអាជីព ត្រូវហាមដាច់ខាត៖
-មិនអោយយកម៉ោងរដ្ឋបាលទៅប្រកបវិជ្ជាជីវៈជាឯកជន
-មិនអោយយកឥទ្ធិពល និងអំណាច នៅក្នុងមុខងារទៅប្រើដើម្បីទាញយកផលប្រយោជន៍អ្វីមួយ ឬដើម្បីសំឡុតគំរាមកំហែង បំពានសិទ្ធពលរដ្ឋ
-មិនអោយប្រកបមុខរបរណាដែលនាំអោយ ប៉ៈពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូ នៃកងយោធពលខេមរភូមិន្ទ
-មិនអោយចូលជាសមាជិកនៃក្រុមប្រឹក្សាភិបាល ឬគ្រប់គ្រងក្រុមហ៊ុនជាលក្ខណៈឯកជន។ ផ្ទុយទៅវិញក្នុងគាត់ជាមេបញ្ជាការរង កងពលតូចលេខ៧០ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ភីន ផល្លា គ្រុប ឌីវេឡុបមេន ខូ អិលធីឌី
(PHOEUN PHALLA GROUP DEVELOPMENT Co..LTD) គឺខុសនិងច្បាប់ ជាមួយនិងការយកអំណាចជាមេយោធា យកទាហានទៅប្រើប្រាស់ការងារអោយផលប្រយោជន៍ដីធ្លីមានជម្លោះ ប៉ៈពាល់ដល់សិទ្ធពលរដ្ឋពេញទី ដែលត្រូវថ្នាក់លើគួរពិចារណាពីទិដ្ឋភាពច្បាប់ លើបុគ្គល លោកផ្កាយ២ ឧកញ្ញា ភឺន ផល្លា ដើម្បីការពារនូវសេចក្តីថ្លៃថ្នូ នៃកងយោធពលខេមរភូមិន្ទ ។
សូមរម្លឹកថា៖ មានមនុស្សរាប់ពាន់នាក់បានឮនិងស្គាល់ឧកញ្ញា រូបនេះ ដែលមានឋានៈជាឧត្តមសេនីយ៍ផ្កាយពីរបម្រើការនៅអង្គភាព “ង៧០” ដែលល្បីល្បាញក្នុងការរៀបចំបណ្តាញជាប្រព័ន្ធដើម្បីដើរស៊ីដីរបស់គេជាច្រើនកន្លែងល្បីស្ទើរពេញខេត្តព្រះសីហនុនិងជាយក្រុងភ្នំពេញនិងខេត្តកណ្តាល។
សកម្មភាពរបស់ឧកញ្ញារូបនេះ បានធ្វើឲ្យប៉ះពាល់ដល់ស្ថាប័ននៃអង្គភាព” “ង៧០” របស់កងយោធពលខេមរភូមិន្ទដែលមិនបានពាក់ព័ន្ធជាមួយនិងការងារកំពុងបំពានច្បាប់បច្ចុប្បន្ន។ ប្រជាពលរដ្ឋច្រើនណាស់រួមទាំងមន្រ្តីរាជការផងបាននាំគ្នានិយាយថា ការរំលោភដីធ្លីនៅកម្ពុជានឹងថយចុះ បើសិនរាជរដ្ឋាភិបាលនិងអង្គភាពប្រឆាំងអំពើរពុករលួយបន្តវិធានការណ៍តឺងរឹងនិងមានចំណាត់ការលើជនខិលខូចដែលនៅសល់មួយចំនួនតូច ជាពិសេសឧកញ្ញាខាងលើដើម្បីជាគម្រូក្នុងការកាត់បន្ថយឬលប់បំបាត់មនុស្សអាក្រក់ដែលជាបន្ទុករបស់សង្គម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្លាប់មានប្រសាសន៍លើកឡើងថា៖ មន្រ្ដីណាដែលពូកែយកដីប្រជាពលរដ្ឋ និងពុករលួយ ត្រៀមខ្លួន សម្តេចតេជោ ហ៊ុន សែន ព្រមានដកហូតបុណ្យស័ក្តិ និងបង្កកទ្រព្យសម្បត្តិគ្រប់មន្ត្រី និងកម្លាំងប្រដាប់អាវុធ ដែលប្រព្រឹត្តអំពើពុករលួយ។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ក្នុងការអនុវត្តន៍អភិក្រមទី៥ គឺអភិក្រម «វះកាត់» ដោយព្រមានដកហូត បុណ្យស័ក្តិ និងបង្កទ្រព្យសម្បត្តិ ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងឡាយណាយកតួនាទីប្រព្រឹត្តអំពើពុករលួយ កឹបកេងទ្រព្យសម្បត្តិរដ្ឋ កាប់បំផ្លាញព្រៃឈើ រំលោភយកដីរដ្ឋធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
ការប្រកាសដាក់ចេញជំហរម៉ឹងម៉ាត់ក្នុងការកម្ចាត់អំពើពុករលួយចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រាប់អាវុធរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩កន្លងទៅ។ ដូច្នេះរឿងបុគ្គល លោកផ្កាយ២ ឧកញ្ញា ភឺន ផល្លា កំពុងប្រព្រឹត្តបំពានច្បាប់ អាចប្រឈមថ្នាក់លើនិងស្រាវជ្រាវ អង្កេតនូវតម្រុយមួយចំនួនដែលគាត់បានប្រព្រឹត្ត។
ពាក់ព័ន្ធករណីនេះ អង្គភាព នគរវត្ត មិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោក ឧកញ្ញា ភឺន ផល្លា នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ដោយគ្មានលេខទូរស័ព្ទ។ ប៉ុន្តែលោក នួន រត្តនៈ នាយកប្រតិបត្តិ ក្រុមហ៊ុន ភីន ផល្លា គ្រុប ឌីវេឡុបមេន ខូ អិលធីឌី
(PHOEUN PHALLA GROUP DEVELOPMENT Co..LTD) ធ្លាប់អៈអាងថា៖ លោកជានាយកក្រុមហ៊ុន ។ ដោយឡែកលោកឧកញ្ញា ភឺន ផល្លា គាត់ជា Chairman តែប៉ុណ្ណោះ។
ករណីនេះដែរ នាយឧត្តម ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ អង្គភាព នគរវត្ត មិនទាក់ទងសុំការបំភ្លឺបាន នៅឡើយទេ ខណៈមេយោធាមួយរូប ជាប្រធានប្រឹក្សាភិបាលក្រុមហ៊ុន ផ្ទុយពីច្បាប់ស្តីពី លក្ខន្តិកៈ ទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ (Law On General Statutes For The Military Personnel Of The Royal Cambodian Armed Forces 1997)៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖