ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ធ្លាក់គៀបក្នុងជណ្ដើរយន្ត បណ្ដាលឲ្យស្លាប់ក្នុងការដ្ឋានកំពុងតែសាងសង់ថ្មី

ចែករំលែក៖

ភ្នំពេញ៖ កម្មករសំណង់ម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ដោយគៀបជាប់ក្នុងជណ្ដើរយន្ត ក្នុងការដ្ឋានកំពុងសាងសងថ្មី ដោយមិនដឹងមូលហេតុនៃការធ្លាក់នេះ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅត្រួតពិនិត្យភ្លាមៗ ។

ករណីមនុស្សធ្លាក់ពីលើការដ្ឋានកំពុងសាងសងថ្មី នៅវេលាម៉ោង ១១និង៥០នាទីព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាម បណ្ដោយផ្លូវ១១៨ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ ផល សុភ័ណ្ឌ អាយុ ៤០ឆ្នាំ ស្រុក ស្វាយ អន្ទរ ខេត្តព្រៃវែង។ មូលហេតុ៖ មិនដឹងនៅឡើយទេ ៕ ជ្រោយពេជ្រ


ចែករំលែក៖