ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញទំនិញខូចគុណភាពជិត៩គីឡូក្រាមនៅផ្សារវាលយន្ត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មន្ត្រីកាំកង់ត្រូលខេត្តបានរកឃើញទំនិញខូចគុណភាពជិត៩គីឡូក្រាមកាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅផ្សាវាលយន្ត សង្កាត់-ក្រុងស្វាយរៀង ។

បើតាមលោកផឹង និល ប្រធានសាខាកាំកង់ត្រូលខេត្តស្វាយរៀងបានថ្លែងថា មន្ត្រីជំនាញ បានពិនិត្យមុខទំនិញចំនួនជិត២០មុខ ក្នុងផ្សារវាលយន្តនេះ បានរកឃើញទំនិញខូចគុណភាពរួមមានសាច់ក្រកសាច់៣kg និងងៀតអន្ទង់២,៥kg និងត្រីប្រឡាក់២,៥kg និងងៀតបបែលមានសារធាតុគីមី០,៥kgចំណែកអ្នកលក់ ក៏បានយល់ព្រមបញ្ឈប់ការ ដាក់លក់ទំនិញដែល ខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់នោះបានយល់ដឹងនូវផលប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ ។

លោកបន្ថែមថាការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នា ជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត ។

ជាមួយគ្នានោះ លោក ផឹង និល បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទ ឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ ។ ជាពិសេសចំណីអាហារក្មេងៗ និយមបរិភោគ ត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវ មុននឹងបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះ ពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានជាបន្តបន្ទាប់បន្ថែមទៀត ៕ យឹម សុថាន


ចែករំលែក៖