ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះធុងហ្គាសក្នុងកន្លែងបញ្ជូលហ្គាសមួយកន្លែង កណ្ដាលក្រុងបង្កឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ

ចែករំលែក៖

ខេត្តសៀមរាប៖ ផ្ទុះធុងហ្គាសបង្កជាអគ្គិភ័យឆាបឆេះផ្ទះនៅម្តុំផ្លូវលោកតានើយ​ ទល់មុខពេទ្យនាគទេ​ព ​ក្នុងក្រុ​ងសៀ​មរាប ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៣ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅកន្លែងបញ្ជូលហ្គាសមួយកន្លែង តាមបណ្តោយផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

លោកទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានថ្លែងថា រាយការណ៍ជាបឋម ការ​ខូច​ខាតទីតាំងប​ញ្ចូលហ្គា​សមួ​យទាំងស្រុង ម៉ូតូចំនួន២គ្រឿង រថយន្តដឹកហ្គាសចំនួន ​១គ្រឿង សមត្ថកិច្ចអន្តរាគមន៍​ប្រើ​ប្រាស់រ​ថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន៥គ្រឿង ក្នុងការអន្តរាគមន៍​ពន្លត់ ពេលនេះ សមត្ថកិច្ចគ្រ​ប់គ្រង​សភាព​ការណ៍បានទាំងស្រុង ៕ ប៊ុនរិទ្ធី


ចែករំលែក៖