ខេត្តបន្ទាយមានជ័យ ៖ លេចឮព័ត៌មានចរចាមរ៉ាមជាយូរមកហើយ ចំពោះរង្វង់់មូលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលសាងសង់យករួបសំណាក់ប្រាសាទកំពូលបីពីចំណុចគល់ស្ពានមិត្តភាពកម្ពុជា ថៃ មកដាក់ ហើយត្រូវផ្អាកការសាងសង់ជាច្រើនខែកន្លងមក គ្រាដែលលោកអតីតអភិបាលក្រុងប៉ោយប៉ែត លោកសាន ស៊ានហូ ត្រូវផ្លាស់តំណែង ដោយចូលជំនួសលោក គាត់ ហ៊ុល អភិបាលក្រុងវិញ ហើយថ្មីៗនេះគេឃើញមានឯកសារមួយច្បាប់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវគេចែកចាយតគ្នា ក្នុងបណ្តាញសង្គមដែលមានខ្លឹមសារថា: ការស្ថាបនាសំណាកប្រាសាទកំពូលបីនេះ មានផលប៉ះពាល់ ខូចខាតដល់ប្រព័ន្ធការពារសុវត្ថិភាពស្វ័យប្រវត្តរនាំងរបាំងផ្លូវឆ្លងកាត់ (Automatic Signalin Orotection System) ពេលដែលរថភ្លើងឆ្លងកាត់ផ្លូវជាតិ ) និងការស្ថាបនាសំណាកប្រាសាទកំពូលបី នៅចំណុចរង្វង់មូលក្រុងប៉ោយប៉ែតក្រសួងសាធារណការ និងដឹកជញ្ជូនមិនបានទទួលលិខិតជាផ្លូវការណាមួយពីអាជ្ញាធរក្រុង ឬខេត្តដើម្បីសហការពីកាស្ថាបនារង្វង់់មូលមួយនេះទេ ។
ទោះយ៉ាងនេះ ក៏ដោយប្រជាពលរដ្ឋបានលើកឡើងថា នៅក្នុងស្ថាបនា និងកាត់ផ្ដាច់ប្រាសាទកំពូលបីចេញពីគល់ស្ពានមិត្តភាពកម្ពុជា- ថៃ នៅព្រឹថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ដោយធ្វើពិធីក្រុងពាលីមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជារួមមន្ត្រីអ្នកមុខអ្នកការខេត្តក្រុង គ្រោងចំណាយថវិកា៥០ម៉ីនដុល្លារ កែលម្អរចនាបថ ល្អៗ បិទថ្ម ភក់យកពីព្រះវិហារក្នុងការសាងសង់រួចរាល់នៅអំឡុងចុងឆ្នាំង២០១៩នេះ ។
ប្រភពបន្ថែមថា បើរង្វង់់មូលច្រកទ្វារព្រំដែនដែលផ្អាកការកសាងនោះ បែរជាមានការវាយកម្ទេចចោលមែន ពួកគាត់ នឹងមានការសោកស្ដាយ ព្រោះ ថាការស្ថាបនាអស់ទំហំទឹកប្រាក់មិនក្រោម២០ម៉ីនដុល្លារនោះឡើយ ។
ពាក់ពន្ធទៅនឹងរង្វង់់មូលច្រកទ្វារព្រំដែននេះលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតប្រាប់តាមទូរសព្ទនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ថា ក្រោយពីការបើកកិច្ចប្រជុំកាលពីកន្លងទៅនោះ ខេត្តលោកបានឲ្យរៀបចំពាក្យស្នើសុំធ្វើបន្តទៅក្រសួងមហាផ្ទៃ តែពេលនេះ ក្រុមការងាររៀបចំឯកសារទៅខេត្តរួចរាល់ហើយ តើក្រសួងអនុញ្ញាតឲ្យធ្វើបន្តទៀត ឬក៏បញ្ឈប់ ក្រសួងមិនទាន់បានឆ្លើយតបមកវិញ នៅឡើយ ករណីរឿងវាយកម្ទេចចោលលោកថា មិនទាន់ច្បាស់ទេ ។
លោកបញ្ជាក់ថា ការសាងសង់រង្វង់មូលខាងលើនោះ គឺមិនមានលិខិត ឬក៏ធ្វើច្បាប់សាងសង់មែន ៕ នីមវណ្ណា