ភ្នំពេញ៖ យុវជនម្នាក់បានបោកក្បាលនិងថ្នល់ ស្លាប់មួយរំពេច ខណៈកំពុងជិះម៉ូតូសុខៗ ត្រូវបានរថយន្តមួយគ្រឿងមិនម៉ាកបើកឆ្លងផ្លូវទៅបុកពេញទំហឹង ហើយបើករត់បាត់ស្រមោល កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A(ត្រង់ចំណុចមុខសាលាសង្កាត់បាក់ខែង) ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ គា សុត្រា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជួសជុសរថយន្ត នៅម្តុំហ្គ្រេនភ្នំពេញ បច្ចុប្បន្នស្នាក់នៅ ភូមិកាចាប់ខាងត្បូង ឃុំព្រែកតាមាក់ ស្រុកមុខកំពូល ខេត្តកណ្តាល ។
តាមប្រពភព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក VIVA ពណ៌ក្រហម ពាក់ស្លាកលេខ ម-0141ភព-1 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿង មិនចាំម៉ាកបានបើកចេញពីផ្លូវបេតុងទិសដៅកើតទៅលិចឆ្លងមកផ្លូវជាតិលេខ៦A បំណងបត់មកឆ្វេងដៃ ហើយជ្រុលទៅបុកម៉ូតូ ខាងលើពេញទំហឹង បណ្តាលឲ្យជនរងគ្រោះអ្នកបើកបរដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឯរថយន្តបង្កបានបើករត់ចេញពីកន្លែងកើតហេតុ បាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារជនរងគ្រោះ និងធ្វើកំណត់ហេតុដើម្បីប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូសមត្ថកិច្ចប្រគល់ជូនសាច់ញាត្តិវិញ ៕ ធឿនព្រែកជ័យ
យុវជនម្នាក់ជិះម៉ូតូសុខៗ ស្រាប់តែរថយន្តបើកមកបុកពេញទំហឹងបណ្តាលឲ្យស្លាប់ មួយរំពេច រួចបើករត់បាត់
ភ្នំពេញ៖ បុរស៣នាក់ជិះម៉ូតូមួយគ្រឿងបើកមិនបានប្រយ័ត្ន ក៏ជ្រុលបុករថយន្តតូយ៉ូតាព្រូសរួចបុកម៉ូតូធុនធំមួយគ្រឿងទៀតបណ្តាលឲ្យដួលរងរបួសធ្ងន់ និងស្រាលចំនួន៣នាក់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចរង្វង់មូលព្រហ្មមុខបួន ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុខាងលើនេះ គេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូសពណ៌ទឹកប្រាក់លេខ ភ្នំពេញ 1BA-1844 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូងលុះពេលបើកមកដល់ចំណុចកើតហេតុបានស៊ីញូ បត់ស្តាំទៅផ្លូវបេតុង ប៉ុន្តែមិនទាន់បានបត់រថយន្តផង ដោយសារតែស្ទះចរាចរណ៍ ទើបគាត់បត់ម្តងបន្តិចៗ ត្រូវម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HL-8860 បើកបរស្របទិសដៅគ្នាមិនបានប្រយ័ត្ន ក៏ជ្រុលបុករថយន្តចំផ្នែកខាងស្តាំបណ្តាលឲ្យកំពិតក្បាលរថយន្តមួយចំហៀង ហើយម៉ូតូនៅមិនទាន់អស់ល្បឿន ជ្រុលទៅបុកនឹងម៉ូតូធុនធំមួយគ្រឿងទៀត ម៉ាក BAJA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HG-1190 បើកបរតាមបណ្តោយជាតិលេខ៦ដូចគ្នា បណ្តាលឲ្យដួលលើគ្នាហើយរងរបួសធ្ងន់ម្នាក់ ខាងម្ចាស់ម៉ូតូPCX ២នាក់ទៀតរងរបួសស្រាល នៅកន្លែងកើតហេតុ បង្កឲ្យមានការកកស្ទុះចរាចរណ៍យ៉ាងខ្លាំង ហើយមិនមានសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារមកអន្តរាគមន៍ និងជួយសម្រួលចរាចរណ៍នោះទេ ភ្លាមៗនោះដែរ រថយន្តសង្គ្រោះរបស់គ្លីនិកឯកជនពន្លឺរស្មីបានមកដល់ ប៉ុន្តែជនរងគ្រោះមិនព្រមឡើងឡានពេទ្យនោះទេ បានមួយសន្ទុះក្រោយមក ក៏មានក្រុមគ្រួសារសាច់ញាតិបានមកដល់ដឹកយកជនរងគ្រោះទៅតាមម៉ូតូយកទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែតផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ច ក៏បានវាសវែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាកខណ្ឌជ្រោយចង្វារ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ធឿនព្រែកជ័យ