ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិចិនម្នាក់​ពាក់ព័ន្ធគ្រឿងញៀន​នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នគរបាលប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្សយ័ជនជាតិចិនម្នាក់ ពាក់ពន្ធ័អំពើជួញដូរគ្រឿងញៀន កាលពីម៉ោងជិតយប់រំលងអធ្រាត្រ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ នៅមុខអូគីណាវ៉ាក្រុម១ ភូមិ១សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

ជនសង្សយ័ឈ្មោះ Liu You bong ភេទប្រុសអាយុ ២៤ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាដក ទីកន្លែងកំណើតប្រទេសចិន.វត្ថុតាងដកហូតបានពីខ្លូនជនសង្ស័យរួមមានម្សៅពណ៍សរថ្លាសង្ស័ជាសារធាតុញៀនចំនួន១៥ កញ្ចប់ WY ១០ គ្រាប់ , ថ្នាំបន្ទះ១បន្ទះមាន១០គ្រាប់,ថ្នាំគ្រាប់ពណ៍ខៀវមាន ៥ គ្រាប់ ទូរស័ព្ទ១ គ្រឿង បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖