ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ជនជាតិចិន១១នាក់ ខណៈស្នាក់នៅលួចលាក់ធ្វើការខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ព្រមទាំងនគរបាលនគរបាលប៉ុស្តិ៍កាកាប១ ក្រោមការសម្របសម្រួលពីសំណាក់លោក សេង​ ហៀង​ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ក្រឡាបញ្ជី ផាន់​ លីវ៉ា បានចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិចិនបានចំនួន១១នាក់ កាលពីវេលាម៉ង៣ និង៣០ នាទីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ខណៈដែលជនជាតិចិនទាំងនោះកំពុងស្នាក់នៅលួចលាក់ធ្វើការដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងគ្មានសៀវភៅការងារនៅចំណុចផ្ទះលេខ១១០C ផ្លូវ​លេច១០១៣ សង្កាត់កាកាប១ ខណ្ឌពោធិ៍​សែន​ជ័យ​ ។

ជនជាតិចិនទាំង១១នាក់នោះមានស្រី០១នាក់ និងមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ហើយក្នុងពេលនោះកងកម្លាំងក៏បានដកហូតបានវត្ថុតាងមួយចំនួនរួមមានកុំព្យូទ័រលើតុ២១គ្រឿង​, កុំព្យូទ័រ​យួរ​ដៃ​០២គ្រឿង​ ,ទូរសព្ទ​ប្រើជារួមចំនួន១១៩គ្រឿង​, សម្ភារផ្ទាល់​ខ្លួន​មាន​ទូរសព្ទ​០៧គ្រឿង​ និង​ឯកសារ​សៀវភៅ​មួយ​ចំនួនទៀត ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវហើយបានទទួលព័ត៌មានថាមានជនបរទេសចំនួន១០ទៅ២០នាក់កំពុងតែស្នាក់នៅក្នុងផ្ទះខាងលើដោយគ្មានលិខិតឆ្លងដែន ធ្វើការខុសច្បាប់ និងគ្មានឯកសារត្រឹមត្រូវឡើយ ។ ខណៈនោះកម្លាំងសុំការសហការជាមួយលោកព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញរួមជាមួយ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ព្រមទាំងនគរបាលនគរបាលប៉ុស្តិ៍កាកាប១ ។ ចុះទៅបង្រ្កាប និងចាប់ខ្លួនបាន១១នាក់ព្រមទាំងវត្ថុតាងទាំងអស់ខាងលើរួចនាំយកទៅកាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីនាំទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖