ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ប្រព្រឹត្តអពើចោរកម្ម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្សយ័ម្នាក់ដែលប្រព្រឹត្តអំពើចោរកម្មលួចម៉ូតូគេ កាលពីម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

លោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ទេព សាវឿន ហៅប្រេសុីល ភេទ ប្រុស អាយុ ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពលួចម៉ូតូ ០១ គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CD-1604 របស់ឈ្មោះ ឈិត សុីថន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិឃុំកើតហេតុ ។

ប្រភពដដែលបានបន្តថា ជនសង្សយ័រូបនេះ នគរបាលឃាត់ខ្លួននៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖