ខេត្តឧត្ដរមានជ័យ៖ មន្រ្ដីនគរបាលបម្រើការងារ នៅវរ:ការពារព្រំដែនគោកលេខ៧០២ បានឆក់ខ្សែភ្លើងស្លាប់កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាអនុសេនីយ៍ឯក ពួង វឿត ឋានៈ នាយរងផ្នែកសេនាធិការ មានអត្តលេខ៣៥៥៧៣ ដោយបានទទួលមរណភាព ដោយខ្សែភ្លើងឆក់នៅនឹងផ្ទះ ក្នុងភូមិជប់គគីរខាងកើត ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
មូលហេតុបណ្តាលមកពីតខ្សែភ្លើងចូលក្នុងផ្ទះ ខុសបច្ចេកទេស បណ្តាលឲ្យខ្សែភ្លើងឆក់ដួលសន្លប់បាត់បង់ស្មារតី នៅនឹងកន្លែង ហើយបានបញ្ជូនទៅមន្ទីរពេទ្យស្រុកបានគ្រួត ខេត្តបុរីរ៉ាំ ប្រទេសថៃ តាមច្រកព្រំដែនជប់គគីរ និងបានទទួលមរណភាពនៅពេលបានបញ្ជូនទៅដល់ពេទ្យ ស្រុកថៃ ។
បច្ចុប្បន្នសាកសព ត្រូវបានក្រុមគ្រួសារបញ្ជូនមកដល់លំនៅឋាន នៅភូមិជប់គគីរ ឃុំអំពិល ស្រុកបន្ទាយអំពិលវិញហើយ និងធ្វើបុណ្យទៅតាមប្រពៃណី៕ ប៉ែន នួន