ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ បានលោតសម្លាប់ខ្លួនពីចំណតរថយន្តនៃអគារផ្សារទំនើបAEON2 ខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ មានករណីនារីម្នាក់ បានលោតសម្លាប់ខ្លួនពីចំណតរថយន្តនៃអាគារផ្សារទំនើបAEON 2 ខណ្ឌសែនសុខ ជាន់ទី៣ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មដោយមិនដឹងមូលហេតុ ។

ករណីមនុស្សលោតសម្លាប់ខ្លួនខាងលើនេះ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងប្រមាណជា១២ថ្ងៃត្រង់ ថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចចំណតរថយន្តនៃអាគារផ្សារទំនើបAEON2 ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នារីរងគ្រោះមិនទាន់ស្គាលអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានអាយុជាង២០ឆ្នាំ ពាក់អាវយឺតដៃខ្លី ពណ៍ផ្កាឈូក ខោជើងវែង ៕ ចន្ទ លីហ្សា


ចែករំលែក៖