ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងល្វា បង្ក្រាបបនល្បែងជល់មាន់មួយកន្លែង បន្សល់ម៉ូតូ៧គ្រឿង ឯមនុស្សរត់អស់

ចែករំលែក៖

ខេត្តកំពងធំ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងល្វា សហការជាមួយកម្លាំងប្រជាការពារបង្ក្រាបបនល្បែងជល់់មាន់ខុសច្បាប់មួយកន្លែង កាលពីម៉ោង១៧និង៤៥នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចកសិដ្ឋាន១ក្រុមហ៊ុនចំការកៅស៊ូ (ភឿកវ៉ា) ភូមិសង្គ្រោះ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា មុខសញ្ញាបានរត់គេចខ្លួនអស់ រឹបអូសម៉ួតូបន្សល់ទុកនៅកន្លែងកើតហេតុចំនួន៧គ្រឿង ១/ ម៉ាកសេ១០០កូរ៉េ លេខម៉ាស៊ីន១៨៨០៥៥ ពណ៌ក្រហម (គ្មានស្លាកលេខ), ២/ ម៉ាកសេ១០០កូរេលេខម៉ាស៊ីន១៨១៤២៣៩ ពណ៌ស្លាទុំ ស្លាកលេខ ក.ច ៩៣៥៤ , ៣/ ម៉ាកវេវលេខម៉ាស៊ីន២៥៥០៦៧២ ពណ៌ក្រហម(គ្មានស្លាកលេខ), ៤/ ម៉ាកវេវលេខម៉ាស៊ីន១២៨១៥៩២ ពណ៌ខ្មៅ (គ្មានស្លាកលេខ) , ៥/ ម៉ាកវេវលេខម៉ាស៊ីន៤០៦៥១៤ ពណ៌ខ្មៅគ្មាន(ស្លាកលេខ), ៦/ ម៉ាកស្មាក់លេខម៉ាស៊ីន២២៣៩៩០ ពណ៌ខ្មៅ (រលុបស្លាកលេខ) , ៧/ ម៉ាកណេវលេខម៉ាស៊ីន២០៣២ ០៧៧ (គ្មានស្លាកលេខ) ។

វត្ថុតាង(ម៉ូតូ) រក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលបឹងល្វាដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖