ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់មិនដឹងមានវិបត្តអ្វីបានលោតពីបង្កាន់ដៃមាត់ទន្លេប៉ងសម្លាប់ខ្លួន តែមិនស្លាប់រងបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់មិនដឹងមានវិបត្តអ្វីបានលោតពីបង្កាន់ដៃមាត់ទន្លេប៉ងសម្លាប់ខ្លួន តែមិនស្លាប់រងបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋជួយលើកដាក់លើម៉ូតូសណ្តោងរ៉ឺម៉ក ដឹកយកទៅសង្គោះនៅមន្ទីរពេទ្យតុសិត ក្នុងសង្កាត់ជ្រោយចង្វា ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ចំណុចបង្កាន់ដៃស្របមាត់ទន្លេរសាប តាមផ្លូវទន្លេរសាប ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

នារីដែលប៉ងលោតសម្លាប់ខ្លួនមិនត្រូវបានស្គាល់អត្តសញ្ញាណ មានអាយុជាង២០ឆ្នាំ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញមាននារីម្នាក់ បានមកឡើងលើបង្កាន់ដៃមាត់ទន្លេ រួចបានលោតសម្លាប់ខ្លួនមកទើរលើច្រាំងទន្លេបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋជួយលើកដាក់លើម៉ូតូសណ្តោងរ៉ឺម៉កដឹកយកទៅសង្គោះនៅមន្ទីរពេទ្យតុសិតក្នុងសង្កាត់ជ្រោយចង្វា ៕ ជ្រោយពេជ្រ


ចែករំលែក៖