ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងខេត្តស្វាយរៀង បេក្ខជនប្រឡង៤០០៦នាក់ ក្នុងនោះស្រី១៩០៥នាក់ ស្មើរនឹង១៦២បន្ទប់ និងមាន៧មណ្ឌល

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ លោកម៉ែន វិបុល អភិបាលខេត្តខេត្តស្វាយរៀបានអញ្ជើញចូលរួមកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមទុតិយភូមិ នៅមណ្ឌលវិទ្យាល័យស្វាយរៀងខាងជើង ដែលមនការចូលរួមពីមន្ត្រីពាក់ពន្ធ័ជាច្រើនរូបផងដែរ ។

លោកអភិបាលខេត្តស្វាយរៀងបានថ្លែងនូវការផ្តាំផ្ញើរដល់បេក្ខជនប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាព អ្នកចេះ គឺជាប់ និងត្រូវគោរពបទបញ្ជាផ្ទៃក្នុង នៃការប្រឡងឲ្យបានត្រឹមត្រូវ ចៀសវាងនាំឲ្យមានកំហុសនាពេលប្រឡងដែលធ្វើឲ្យខាតពេលវេលា ។

សូមបញ្ជាក់ថា ការណ៍ប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩ នៅខេត្តស្វាយរៀង មានបេក្ខជនប្រឡង៤០០៦នាក់ ក្នុងនោះស្រី១៩០៥នាក់ ស្មើរនឹង១៦២បន្ទប់ និងមាន៧មណ្ឌល ។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីនៃមន្ទីរអប់រំ យុវជននិងកីឡាខេត្តស្វាយរៀង ។

មន្ត្រីដដែលបានបន្តទៀតថាមណ្ឌលថ្នាក់វិទ្យាសាស្ត្រមាន២មណ្ឌលស្មើរនឹង៤១បន្ទប់ បេក្ខជនប្រឡងសរុប១០០២នាក់ស្រី៥៣៧នាក់ ។ ១.មណ្ឌលវិទ្យាល័យហ៊ុន សែនស្វាយជ្រំ មាន២៦បន្ទប់ បេក្ខជន៦៥០នាក់ ។ ២.មណ្ឌលវិទ្យាល័យហ៊ុន សែនចេក មាន១៥បន្ទប់ បេក្ខជនប្រឡង៣៥២នាក់ ។

ចំណែកឯមណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គមមាន៥មណ្ឌលស្មើរនិង១២១បន្ទប់ បេក្ខជនសរុប៣០០៤នាក់ស្រី១៣៦៨នាក់ក្នុងនោះ១.មណ្ឌលបឋមសិក្សាព្រះសីហនុមាន២៥បន្ទប់ បេក្ខជនប្រឡង៦២៥នាក់ ២.មណ្ឌលវិទ្យាល័យស្វាយរៀង(ត្បូង)មាន២០បន្ទប់ បេក្ខជន៥០០នាក់ ៣.មណ្ឌលវិទ្យាល័យស្វាយរៀងខាងជើង មាន៣៧បន្ទប់,បេក្ខជន៩២៥នាក់ ៤.មណ្ឌលសាលាគរុកោសល្យនិងវិក្រឹតការខេត្ត មាន១៩បន្ទប់ បេក្ខជន៤៧៩នាក់ ៥.មណ្ឌលបឋម២ធ្នូ មាន២០បន្ទប់ បេក្ខជន៤៧៩នាក់ ៕ យឹម សុថាន


ចែករំលែក៖