ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ រួមម៉ូតូមួយគ្រឿង បន្ទាប់ពីធ្វើកម្មភាពឆក់ទូរស័ព្ទដៃ មិនបានសម្រេច ហើយរត់គេចខ្លួនមកដល់ប្លុកបឹងកក់ ត្រូវបានកងរាជអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបានភ្លាមៗ យកទៅសួរនាំ ។

ហេតុករណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣៥នាទីរំលងអធាត្រ ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវR៦ នៅចំណុចស្តុបបឹងកក់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ហេង គឹមឡុង ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់ស្វាយប៉ាក់ ខណ្ឌឫស្សីកែវ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ ស្រីនិច អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់ស្រះចក បានឲ្យដឹងថា មុនពេលកើតហេតុខ្លួនជិះម៉ូតូម៉ាកហុងដាគុបមូលចេញមកពីកន្លែងលក់មីឆានៅក្បែរ និងរង្វង់មូលកួចកាណុងក្នុងបំណងជិះទៅផ្ទះនៅម្តុំក្បែរ និងកន្លែងកើតហេតុលុះជិះមកដល់ចំណុចមុខផ្ទះហើយក៏លេចមុខជនសង្ស័យមានគ្នាចំនួន២នាក់មានឈ្មោះណេតភេទប្រុសអាយុ១៦ឆ្នាំជាអ្នកបើកម៉ូតូ និងជាអ្នកឆក់ទូរស័ព្ទដៃម៉ាកសាំមសុងប៉ុន្តែមិនបានសម្រេចជិះម៉ូតូរត់គេចខ្លួនត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញប្រដេញទៅដល់ផ្លូវបឹងកក់ និងបានសន្តិសុខយកបារាស់ដាក់បិតធ្វើឲ្យជនសង្ស័យជិះម៉ូតូបុកបណ្តាលឲ្យដួលម្នាក់រត់គេចខ្លួនបាត់ស្រមោល និងម្នាក់ទៀតត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួនតែម្តងយកទៅសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញផងដែរ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ចូន់ខ្លួនទៅកាន់តុលាការចាត់ការទៅតាមច្បាប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖