ក្រោយពេល រដ្ឋាភិបាល Gibraltar បានប្រកាសដោះលែងនាវាដឹកប្រេងរបស់អ៊ីរ៉ង់ភ្លាម អ៊ីរ៉ង់បានបញ្ជូននាវានោះចេញទាំងកណ្តាលយប់ មិនតែប៉ុណ្ណោះក៏បានបញ្ជូននាវាចម្បាំងទៅការពារផងដែរ ខ្លាច ត្រូវ អាមរិកចាប់នាវានោះសារជាថ្មី ។
នាវាដឹកប្រេងដ៏ធំខាងលើរបស់អ៊ីរ៉ង់ គឺជាចំណុចបង្កឲ្យមានវិវាទដល់ទំនាក់ទំនងការបរទេស រយៈពេលកន្លងមក ។ សារព័ត៌មាន Wall Street journal បានដកស្រង់សម្តីរបស់មន្ត្រីអ៊ីរ៉ង់ ដោយបានបញ្ជាក់ថា នាវាដឹកប្រេងខាងលើនេះ បានប្តូរឈ្មោះទៅជានាវា Anrian Darya 1 មុនពេលចាកចេញពីតំបន់សមុទ្រ Gibraltar នៅវេលាម៉ោង២៣ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ ។
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអង់គ្លេស លោក Hamid Baeidinejad កាលពីថ្ងៃទី១៨ ខែសីហា បានប្រកាសនៅលើបណ្តាញសង្គមរបស់លោកថា ក្រោយការពិភាក្សាគ្នារួចមក0 នាវាដឹកប្រេងរបស់អ៊ីរ៉ង់ត្រូវបានដោះលែង បើទោះជាអាមេរិកស្នើឲ្យចាប់នាវានោះមកវិញក្តី ។ នាវាខាងលើផ្ទុកប្រេង ចំណុះរហូតដល់ទៅ២,១លានបារ៉ែល និងមានតម្លៃប្រមាណ១៤០លានដុល្លារអាមេរិក ។
ក្រោយពេលរដ្ឋាភិបាល Gibraltar បានសម្រេចដោះលែងនាវាដឹកប្រេងរបស់អ៊ីរ៉ង់ រួចមក កងកម្លាំងទាហានជើងទឹកអ៊ីរ៉ង់ បានសម្រេចបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅការពារនាវាដឹកប្រេងខាងលើ ដោយសារខ្លាច ត្រូវគេវាយប្រហារប្លន់ជាថ្មីទៀត ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់នោះដែរ អាមេរិកបានប្រកាសថាអ៊ីរ៉ង ត្រៀមបាញ់បញ្ជូនផ្កាយរណប់ជាថ្មី ។ រូបភាពដែលថតបានពីផ្កាយរណប បានបង្ហាញឲ្យឃើញថា នៅមជ្ឈមណ្ឌលអវកាស នៅខេត្ត Semnan របស់អ៊ីរ៉ង់ មានសកម្មភាព ដូចជាការត្រៀមលក្ខណៈបាញ់ បញ្ជូនផ្កាយរណបជាបន្តទៀត ក្រោយពេលប្រទេសនេះបាញ់បរាជ័យ ចំនួនពីរលើកកន្លងមក ។
កន្លងមក អាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ ថាផលិតមីស៊ីលឆ្លងទ្វីប ក្រោមការបិទបាំង នៃកម្មវិធីមីស៊ីល ដើម្បីបញ្ជូនផ្កាយរណបឡើងទៅកាន់ទីអវកាស ។ កន្លងមក អ៊ីរ៉ង់បានសាលល្បងបាញ់ផ្កាយរណបចំនួនពីរលើក តែមិនទទួលបានជោគជ័យឡើយ ។
សកម្មភាពខាងលើរបស់អ៊ីរ៉ង់ បានកើតឡើង ក្នុងពេលដែលអាមេរិកចោទប្រកាន់រដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់បង្កើតកម្មវិធីអវកាស ក្នុងគោលដៅផលិតមីស៊ីល បម្រើវិស័យយោធាតែប៉ុណ្ណោះ ។
សារព័ត៌មាន Aab news បានបង្ហោះរូបភាពថតពីផ្កាយរណប ដោយបង្ហាញឲ្យឃើញថា មជ្ឈមណ្ឌលអាវកាស Imam Khomeini ស្ថិតក្នុងខេត្ត Semnan របស់អ៊ីរ៉ង់ ថាមានសកម្មភាព នៅក្នុងខែសីហានេះ ដូចជាត្រៀមបាញ់បង្ហោះផ្កាយរណបជាបន្តទៀត៕