ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ម៉ោង៥និង៣០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនជាតិរុស្សី ០១នាក់ ឈ្មោះ KONIN KIRILL ភេទប្រុស អាយុ៤២ឆ្នាំ ពីកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍បឹងរាំង ខណ្ឌដូនពេញ ពីបទគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន បង្កការអុកឡុកនៅខុនដូ អូរ៉ា និងមានសតិមិនប្រក្រតី។ ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធី ៕ ជ្រោយពេជ្រ



សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច