ភ្នំពេញ៖ ទីតាំងសិប្បកម្មផលិត ទឹកម្ទេសមួយកន្លែង ត្រូវបានក្រុមការងារអធិការកិច្ចថ្នាក់មន្ទីរឧស្សាហកម្ម និងសិប្បកម្មរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទៅលើការអនុវត្តច្បាប់ចំនួន៣ តាមការណែនាំរបស់មន្រ្តីជំនាញដែរឬអត់ ។
ជាក់ស្តែងកាលពីព្រឹកថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ លោក នេត មុនីប៉ុណ្ណាកា ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារអធិការកិច្ចថ្នាក់មន្ទីរចុះអធិការកិច្ចដោយត្រួតពិនិត្យ ទៅលើការអនុវត្តច្បាប់ចំនួន ០៣ គឺ:
១.ច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងវិសោធន៍កម្ម
២.ច្បាប់ស្តីពី ស្តង់ដារកម្ពុជា និងវិសោធន៍កម្ម
៣.ច្បាប់ស្តីពី មាត្រាសាស្ត្រកម្ពុជា និងពិនិត្យលើលិខិតបទដ្ឋានរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ពិសេសពិនិត្យលើលក្ខណៈបច្ចេកទេសខ្សែសង្វាក់ផលិតកម្ម សណ្តាប់ធ្នាប់ អនាម័យ និងសុវត្ថិភាពឧស្សាហកម្មជូនដល់ម្ចាស់សិប្បកម្មផលិត ។
ក្រោយពីចុះត្រួតពិនិត្យទីតាំងទឹកម្ទេសមួយកន្លែង ដែលមានអាស័យដ្ឋានស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃើញថា មានលក្ខណៈតាមស្ដង់ដា ដែលខាងមន្ទីរបានណែនាំ ៕ ចន្ទ លីហ្សា