ខេត្តសៀមរាប៖ បុរសជនជាតិញូសឺឡែនម្នាក់ ជិះម៉ូតូបុកឡានពលរដ្ឋខ្មែរ រួចចុះមកវាយចំកណ្តាលមុខជនរងគ្រោះជាច្រើនដៃ បណ្តាលឲ្យរងរបួសជាទម្ងន់ ឯជនបង្កត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបឃាត់ខ្លួន យកទៅសួរនាំ ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងប្រហែល២១ និង ២០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចមុខហាងលក់បបរស សុខសាន្ត ស្ថិតនៅភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយជនបរទេសម្នាក់ ឈ្មោះ MILLIN MARK WILLIAM ភេទប្រុស អាយុ៥៤ឆ្នាំជនជាតិ ញូសឺឡែន មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរចូលនិវត្តន៍ស្នាក់នៅបន្ទប់ជួលក្នុងភូមិវាលសង្កាត់គោកចកក្រុងសៀមរាបបានធ្វើសកម្មភាពវាយទៅលើ ផ្ទៃមខជនរងគ្រោះ ឈ្មោះ ម៉មដារ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ជាច្រើនដៃហើយត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរនៅស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា ហេតុការណ៍នេះបានកើតឡើងដោយសារមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បន្តិចបន្តួច គឺជនសង្ស័យជិះ ម៉ូតូមកបុករថយន្តជនរងគ្រោះ បណ្តាលឲ្យដួលខ្លួនឯងហើយបច្ចុប្បន្ន ជនបរទេសរូបនេះត្រូវបាន លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាបសម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យ ស៊ើបអង្កេត និងអនុវត្តនីតិវិធីដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធី ៕ ប៊ុនរិទ្ធី