ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីប្លន់ប្រដាប់អាវុធ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ ពាក់ព័ន្ធនិងករណីប្លន់ប្រដាប់អាវុធដកហូតម៉ូតូ២គ្រឿង ១គ្រឿងរបស់ជនរងគ្រោះ និងដកហូតកាំភ្លើងខ្លីម៉ាក់K៥៩ មួយដើមផងដែរ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ៖ ទី១មានឈ្មោះសុច ចន្ធ័រិនហៅហ្និន ភេទប្រុស អាយុ ៣៣ឆ្នាំមុខរបរជាសន្តិសុខ ស្នាក់នៅផ្ទះជួល ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី២មានឈ្មោះសំ បណ្ឌិត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១១អឺ២ ផ្លូវ១៤២ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ទី៣ មានឈ្មោះកែវ វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញរាជធានីភ្នំពេញ ។ រីឯជនរងគ្រោះមានឈ្មោះ ថៃ រតនាភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់បុរីពិភពថ្មី ខណ្ឌដង្កោ ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០១៩ វេលាម៉ោង៦និង៣០នាទី ជនសង្ស័យឈ្មោះសុចចន្ធ័ ហៅនិន បានធ្វើសកម្មភាពឆក់កាបូបស្ពាយប្រដាប់ដោយអាវុធខ្លី នៅចំណុចផ្ទះលេខ៤៩៤ អឺ0 ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី 2 ខណ្ឌចំការមនដោយជនសង្ស័យបានជិះម៉ូតូម៉ាក zoomer x ពណ៌សលាយខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BR- 3436 ដោយមានអាវុធខ្លីមួយដើមម៉ាក K៥៩ មួយដើមមានចំនួន៨គ្រាប់ជនសង្ស័យបានជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើឃើញជនរងគ្រោះកំពុងឈរនៅជិតម៉ូតូម៉ាកPCX ពណ៌ស បានកាន់កាបូបដាក់លើម៉ូតូ ភ្លាមនោះ ជនសង្ស័យក៏បានធ្វើសកម្មភាពជិះម៉ូតូ ទៅជិតឆក់កាបូបពីជនរងគ្រោះបានសម្រេចរួចជិះម៉ូតូគេចខ្លួន ជនរងគ្រោះបានស្រែកឆោឡោពេលនោះប្ដីជនរងគ្រោះបានឮក៏បានទាញម៉ូតូដេញតាមសង្ស័យ រហូតដល់ចំណុចមុខផ្ទះលេខ១៦៩អឺ០ផ្លូវលេខ៣៣៦ សង្កាត់វាលវង់ខណ្ឌ 7មករា ក៏តាមទាន់ហើយយកជើងធាក់ម៉ូតូជនសង្ស័យបណ្ដាលឱ្យដួលទាំងអស់គ្នាភ្លាមនោះប្ដីរបស់ជនរងគ្រោះក៏បានទាញកាបូបបានពីជនសង្ស័យវិញ ជនសង្ស័យបានទុកម៉ូតូខ្លួនចោលរត់លើកម៉ូតូរបស់ជនរងគ្រោះម៉ាក pcx រត់បានប្រហែលជា៣០ម៉ែត្រ ជនរងគ្រោះបានចុចតេឡេបញ្ជាឱ្យរលត់ម៉ាស៊ីន ជនសង្ស័យបានដួលម៉ូតូ ជ្រុះកាំភ្លើងទៅលើថ្នល រួចរើសវិញហើយបាញ់សំដៅទៅជនរងគ្រោះចំនួន២គ្រាប់តែចេញបានមួយគ្រាប់ ប៉ុន្តែមិនត្រូវជនរងគ្រោះនោះទេ ។

បន្ទាប់ពីបាញ់ជនរងគ្រោះរួចជនសង្ស័យក៏បានកាន់អាវុធខ្លីរត់តាមផ្លូវលេខ២១៥ សង្កាត់វាល់វង់ ដល់ចំណុចមុខភោជនីយដ្ឋានប៉ៃហឺ ក៏ឃើញជនរងគ្រោះ២នាក់ប្រុសម្នាក់ស្រីម្នាក់ កំពុងជិះម៉ូតូឌុបគ្នាម៉ាកmoove ខ្មៅផ្ទៃមេឃស៊េរី២០១៨ ស្លាកលេខភ្នំពេញ 1GY -2324 ជនសង្ស័យក៏បានយកអាវុធខ្លីភ្ជង់ទៅលើជនរងគ្រោះបានសម្រេចរួចជិះគេចខ្លួនបាត់ ។ រ

ហូតដល់ថ្ងៃទី១៨ នៅវេលាម៉ោង ៧:៣០នាទី ខាងការិយាល័យសហការជាមួយនគរបាលប៉ុស្តិ៍ផ្សារថ្មី១ បានឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើដោយដកហូតម៉ូតូmoove មកវិញផងដែរ ។ បន្ទាប់ពីឃាត់ខ្លួនបក្ខពួកបាន២នាក់រួច កម្លាំងការិយ៉ាល័យបានស្រាវជ្រាវរហូតបានឃាត់ខ្លួនជនដៃដល់ តែម្តង ។

ក្រោយពីបង្ហាញមុខរួចកម្លាំងការិយាល័យបានបញ្ជូនក្រុមជនសង្ស័យខាងលើទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សរស្មី


ចែករំលែក៖