ព័ត៌មានទាន់ហេតុការណ៍៖

កំពុងជិះម៉ូតូមិនស្រួលខ្លួនឈប់ដេកនៅចំណតឡានក្រុងដាច់ខ្យល់ស្លាប់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅចំណតឡានក្រុង​នៅចំណុចមុខព្រលានអន្តរជាតិពោធិ៍តិនតុង​ តាមមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងភូមិព្រៃទា​ ខណ្ឌពោធិ៍សែនជ័យ​ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែសីហា ​ឆ្នាំ២០១៩​ ខណៈដែលជិះម៉ូតូម្នាក់ឯងដោយមានអការមិនស្រួលក៏ឈប់ដេក ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកើតហេតុ គេបានឃើញបុរសខាងលើជិះម៉ូតូម៉ាកវេវ ពណ៌ខ្មៅ​ គ្មានស្លាកលេខ​ ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើហេតុ ក៏បានឈប់ម៉ូតូហើយបានដេកនៅលើចំណតឡានក្រុងស្រាប់តែដាច់ខ្យល់ស្លាប់បាត់តែម្តង ។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញានៅឡើងទេ​ ពាក់អាវសដៃវែង​ ស្លៀកខោខ្មៅជើងខ្លី ។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុពិនិត្យជាក់ស្តែងហើយបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ​ រួចបានយកទៅតម្កល់ទុកនៅវត្តរងចាំស្វែងរកសាច់ញាតិដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ​


ចែករំលែក៖