ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះមួយខ្នងត្រូវភ្លើងឆេះម៉ត់ទាំងយប់ សង្ស័យឆ្លងចរន្តផ្ទាំងសូឡា

ចែករំលែក៖

ខេត្តស្វាយរៀង៖ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ នាំគ្នាជួយពន្លត់ អកុសលដោយឆេះពេញក្រមុំមិនអាចគ្រប់គ្រងស្ថានការណ៍បានត្រឹមតែឈរសោកស្ដាយប៉ុណ្ណោះ ខណៈម្ចាស់មិននៅផ្ទះ ។

ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០១៩ ស្ថិតក្នុងនៅភូមិ ត្រពាំងក្នុង ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ឡាយ បូណាអាយុ៤៥ឆ្នាំមុខរបរកសិកររស់ នៅភូមិ ត្រពាំងក្នុង ឃុំថ្នាធ្នង់ ស្រុករំដួល ។

ចំណែកផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំបណ្ដោយ៧ម៉ែត្រគុណទទឹង៦ម៉ែត្រ សង់អំពីឈើជញ្ជាំងថ្មដំបូលប្រក់ស័ង្កសីខូចខាតទាំងស្រុង ខណៈទ្រព្យសម្បត្តិដែលបាត់បង់មិនទាន់សរុបអស់ប៉ុន្មាននៅឡើយទេ ។

បើតាមក្រុមគ្រួសារបានរៀបរាប់ប្រាប់សមត្ថកិច្ចទាំងទឹកភ្នែកថា ការបង្កឲ្យមានអគ្គិភ័យនេះកើតឡើង បណ្តាលមកពីការគាត់ប្រើប្រាស់ភ្លើងសូឡា បើកចោលមានការធ្វេសប្រហែស មិនបានបិទឲ្យបានត្រឹមត្រូវ ព្រោះពេលកើតហេតុពួកគាត់ជាប់រវល់មិនបាននៅផ្ទះ ទើបបង្កឲ្យមានអគ្គិភ័យឆាប ឆេះតែម្ដង ៕ យឹម សុថាន


ចែករំលែក៖