ព័ត៌មានទាន់ហេតុការណ៍៖

យុវជន៣នាក់ជិះម៉ូតូឌុបគ្នាល្បឿនលឿន រេចង្កូតចូលប្រឡាយ រងរបួសធ្ងន់ និងស្រាល

ចែករំលែក៖

ខេត្តប៉ៃលិន៖ យុវជន៣នាក់ រងរបួសធ្ងន់២នាក់ បែកក្បាល និងស្រាលម្នាក់ ខណៈដែលយុវជនម្នាក់បានជិះម៉ូតូឌុបយុវជន២នាក់ពីក្រោយក្នុងល្បឿនលឿន ពីទិសដៅពីត្បូងទៅជើងមកដល់ផ្លូវបបែកជា២ ស្រាប់តែរេចង្កូតចូលប្រឡាយដួលតែម្ដង ក្រោយមក ត្រូវបានមិត្តភក្តិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ រីឯម៉ូតូខ្ទេចផ្នែកខាងមុខ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទី យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុច ភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

យុវជនរងគ្រោះទាំង៣នាក់ ទី១ អ្នកបើកបរម៉ូតូ ឈ្មោះ ប៊ូ ស៊ីណា ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណើត នៅស្រុកសំឡូត ខេត្តបាត់ដំបង ។

បច្ចប្បន្ម មករស់នៅក្រុងប៉ៃលិន ។ រងរបួសធ្ងន់សន្លប់បែលក្បាល រលាត់ដៃជើង ជិះម៉ូតូម៉ាកសងស៊េរី ២០១៨ ពណ៌ខ្មៅ មិនទាន់មានស្លាកលេខ ។ ទី២អ្នករួមដំណើរ ឈ្មោះ ទី សំអូរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបិទម៉ូតូ នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន រងរបួសធ្ងនបែកក្បាល ទី៣មិនបញ្ចេញឈ្មោះ រងរបួសស្រាល អ្នកទាំង៣នាក់ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

បើតាមការរាប់រៀបពីជនរងគ្រោះជាអ្នកបើកបរបានឲ្យដឹងថា ពេលមុនកើតហេតុ ពួកគាត់ទាំង៣នាក់ បាននាំគ្នាជិះម៉ូតូចេញពីកន្លែងបន្ទប់ជួល ធ្វើដំណើរទៅកន្លែងមាត់ស្ទឹងតាតាម ផ្ទះមិត្តភក្តិ ពេលកំពុងធ្វើដំណើរលើដងផ្លូវកៅស៊ូមួយខ្សែ ពេលមកដល់ផ្លូវបបែកជា២ ក៏រេចង្កូតចូលក្នុងប្រឡាយបណ្ដាលឲ្យបោកក្បាលទៅនឹងថ្មបែកក្បាល រងរបួសធ្ងន់ ក្រោយមកត្រូវបានមិត្តភក្តិ ជួយលើកដាក់ម៉ូតូទាំងយប់ យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ រីឯម៉ូតូត្រូវបានបងប្អូន និងមិត្តភក្តិ ដឹកយកទៅទុកទៅបន្ទប់ជួល ។ ចំណែកជនរងគ្រោះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕ ស សារ៉េត


ចែករំលែក៖