ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះពូកក្នុងបន្ទប់ឡៅតឿជាន់ទី២ ផ្ទះល្វែង​បណ្តាលឲ្យរបួសរលាកដៃជើងបុរសពីរនាក់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍​គ្រោះអគ្គិភ័យមួយបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍បន្ទាប់ពីឆ្លងចរន្តអគ្គិសនីឆាបកង្ហារឆេះរាលដាលដល់ពូកដេកក្នុងបន្ទប់ឡៅតឿជាន់ទីពីរផ្ទះល្វេង និងបណ្តាលឲ្យបុរសអ្នកជិតខាងពីរនាក់ចូលទៅជួយរងរបួសរលាកដៃជើង ។

ហេតុការណ៍បង្កឲ្យមានកាភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចបន្ទប់ឡៅតឿជាន់ទី២ ផ្ទ្ទះល្វេងលេខ ៦៥៦ផ្លូវលេខ២៥៣ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។

តាមការៀបរាប់ពីអ៊ុំស្រីម្ចាស់ផ្ទះបានឲ្យដឹងថាមុនកើតហេតុកូនស្រីរបស់គាត់កំពុងសម្រាកនៅបន្ទប់កើតហេតុខាងលើ ខណៈដល់ម៉ោងកើតហេតុកូនស្រីរបស់គាត់របានរត់ចេញមកក្រៅហើយស្រែកប្រាប់ថា ឆ្លងចរន្តភ្លើងកង្ហារចេញជាអណ្តាតភ្លើងឆេះ រាលដាលដល់ពូកកំពុងដេកភ្លាមៗនោះម្ចាស់ផ្ទះស្រែកឆោឡោផ្អើលដល់អ្នកជិតខាងរាយការណ៍ ដល់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍បានយកបំពង់ពន្លត់អគ្គិភ័យបាញ់អស់ជាច្រើនបំពង់ទើបបានរលត់ទៅវិញភ្លាមៗ ។

សមត្ថកិច្ចបញ្ជាក់ប្រាប់ថាចំពោះករណីអគ្គិភ័យខាងលើនេះបណ្តាលខូចខាតសម្ភារៈមួយចំនួន និងរបួសបុរសពីរនាក់ជាអ្នកជិតខាងចូលទៅជួយ ៕ សុខាសែនជ័យ​


ចែករំលែក៖